ព័ត៌មានជាតិ
អង្គការសម្អាតទន្លេសមុទ្រកែច្នៃសំរាមផ្លាស្ទីកជាថូផ្កាមានសម្រស់ស្អាត
អង្គការសម្អាតទន្លេសមុទ្រដែលជាអង្គការធ្វើការសម្អាតតាមដងទន្លេទាំង ៣ មានទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដោយប្រើទូកយកមកពីអាល្លឺម៉ង់ ដើម្បីឱ្យទន្លេស្អាត និងកុំឱ្យមានសំរាមធ្លាក់តាមច្រាំងទន្លេ។

បច្ចុប្បន្នអង្គការមួយនេះ កំពុងប្រមូលសំរាមយកទៅកែច្នៃប្រើប្រាស់ឡើងវិញដោយបច្ចុប្បន្ន សំរាមប្លាស្ទិកមួយចំនួនដែលសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គជិត ៤០០ តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំលែងជាថាមពល និងផេះទាំងអស់ក្លាយជាសុីម៉ង់ត៍។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះថា «យើងយកសំរាមហ្នឹងទៅកែច្នៃប្រើប្រាស់ឡើងវិញ សំរាមដែលប្រមូលមកទាំងអស់មានជិត ៤០០ តោននៅក្នុងឃ្លាំង ហើយឥឡូវនេះ កំពុងយកសំរាមទៅបំបែកញែកវាទៅតាមប្រភេទ ប្រភេទកែច្នៃបានយើងកែច្នៃ ប្រភេទកែច្នៃមិនបាន គឺធ្វើការជាមួយក្រុមហ៊ុនជីបម៉ុង ដោយក្រុមហ៊ុននេះយកប្រភេទសំរាមទាំងនោះទៅរោងចក្រស៊ីម៉ង់ត៍នៅខេត្តកំពត ទៅដុតបំលែងទៅជាភ្លើងអគ្គិសនី និងកម្ទេចផេះក៏យកធ្វើទៅជាស៊ីម៉ង់ត៍»។

លោក នូ សុវណ្ណ បានបញ្ជាក់ថា សម្រាប់ប្រភេទសំរាមដែលកែច្នៃបានដូចជាប្រភេទជ័រ គំរបដប និងជ័រផ្សេងៗដែលមានទីតាំងនៅកោះពេជ្រ អង្គការរបស់លោក កំពុងតែធ្វើឱ្យទៅជាសម្ភារប្រើប្រាស់ឡើងវិញបានដូចជាថូផ្កា និងសម្ភារផ្សេងៗជាច្រើនទៀត។
បើតាមលោក នូ សុវណ្ណ អង្គការសម្អាតទន្លេសមុទ្រ សហការជាមួយអង្គការ ever wave បានចាប់ផ្ដើមបេសកកម្មនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ដែលគោលដៅធំរបស់អង្គការសម្អាតទន្លេសមុទ្រគឺធ្វើយ៉ាងណាឱ្យទន្លេស្អា គ្មានសំរាម និងចង់ឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការទុកដាក់សំរាម៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក