Connect with us

ព័ត៌មានជាតិ

ស្លាប់ក្មេងម្នាក់និងរបួស២នាក់ ដោយសារ Roller Coaster រត់ធ្លាក់ផ្លូវនៅឧទ្យានកម្សាន្ត វៀតណាម

បានផុស

នៅ

កាសែត Tuoi Tre បានចុះផ្សាយថា កុមារម្នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពី Roller Coaster រត់ធ្លាក់ផ្លូវក្នុងឧទ្យានកម្សាន្តមួយនៅភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបាននិយាយថា មនុស្សមួយក្រុមបានជិះ Roller Coaster នៅឧទ្យានកម្សាន្ត Dao Ngoc Xanh (កោះគុជបៃតង) ក្នុងស្រុក Thanh Thuy ខេត្ត Phu Tho នាម៉ោងប្រហែល១២និង៣០នាទីរសៀល។

ប្រភពដដែលបន្តថា “Roller Coaster បានរអិលធ្លាក់ផ្លូវ ដោយគ្រវែងក្មេងបីនាក់ធ្លាក់ចុះមកក្រោម។ ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនោះបានស្លាប់ ខណៈពីរនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កុមារម្នាក់រងរបួសបាក់ដៃ ចំណែកម្នាក់ទៀតរបួសខួរក្បាល”។

លោក Duong Quoc Lam អភិបាលស្រុក Thanh Thuy បានប្រាប់ Tuoi Tre កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ខ្ញុំកំពុងរង់ចាំរបាយការណ៍លម្អិតនៃឧប្បត្តិហេតុនេះពីអង្គភាពពាក់ព័ន្ធ”។

លោកវរសេនីយ៍ឯក Hoang Viet Son មេប៉ូលិសស្រុក Thanh Thuy បាននិយាយថា មន្រ្តីប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុ។ ក្រុមស៊ើបអង្កេតខេត្តនឹងដោះស្រាយករណីនេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយ ជនជាតិវៀតណាម៥នាក់ត្រូវជាប់ពន្ធនាគារពី៣ទៅ៨ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម