Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី មានសមត្ថភាពអ្វីខ្លះ ទើបទទួលបានតួនាទីជាអគ្គទេសាភិបាលរង​ធនាគារជាតិ?

បានផុស

នៅ

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស និងជាឧបការីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអង្គព្រះ មហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជាដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដែលធនាគារជាតិនៃកម្ពុជាទើបចេញផ្សព្វផ្សាយ នាយប់ថ្ងៃទី១០ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា សិរី ជាឥស្សរជនស្ត្រីដ៏ឆ្នើមមួយរូបនៅក្នុងវិស័យធនាគារ តាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា។ លោកស្រី ជា សិរី មានបទពិសោធយ៉ាងជោគជាំទៅលើការងារគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសការលើកកម្ពស់រូបិយវត្ថុជាតិ។

ជាកូនស្រីរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានចាប់ផ្ដើមបម្រើការ​ងារនៅធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ១៩៩៩ ហើយក្នុងឆ្នាំ២០០២ ក្រោយបញ្ចប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ លោកស្រីបានបម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគារ។ ជាបន្តបន្ទាប់ លោកស្រី ជា សិរី ក៏ទទួលបាន​ការតែងតាំងតួនាទីជាអគ្គនាយករងបច្ចេកទេស និងក្រោយមកបាន​ដំឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការី​អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ជាមួយគ្នានេះ លោកស្រី ជា សិរី ក៏មានប្រវត្តិការសិក្សាមិនធម្មតាផងដែរ ដោយលោកស្រី គឺជាស្រ្តីខ្មែរមួយរូប​ដែលបានទទួលការសិក្សាអប់រំនៅប្រទេសជាច្រើនរហូតបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។ កាលពីកុមារភាព គឺលោកស្រី ជា សិរី បានរៀននៅសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ៨ឆ្នាំ លោកស្រី ត្រូវបានគ្រួសារបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យ​នៅប្រទេសសិង្ហបុរី។

ក្រោយចប់កម្រិតវិទ្យាល័យ នៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria ប្រទេសញូហ្សេឡែន ដោយនៅឆ្នាំ២០០២ បានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ លោកស្រី ជា សិរី បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតមួយទៀត​នៅសាលាគោល​នយោបាយ លី ក្វាន់យូ។ លុះក្នុងឆ្នាំ២០២១ លោកស្រី ជា សិរី បានបញ្ចប់សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច (PhD) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី។ ទន្ទឹមគ្នានេះ លោកស្រី ជា សិរី ក៏ធ្លាប់បានឆ្លងកាត់នៃការសិក្សា​ជំនាញរយៈពេលខ្លីផងដែរ គឺវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
យឹម តាស្រង់
ជីវិតកម្សាន្ដ៣៣ នាទីutes មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ៣៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ៥២ នាទីutes មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ក្រុងបាងកក
ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

រញ្ជួយដីបង្កើនបញ្ហា​សម្រាប់ការផ្គត់ផ្គង់ខុនដូ​លើសតម្រូវ​ការនៅក្រុងបាងកក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

Sokha Hotels

ព័ត៌មានពេញនិយម