ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយហាង 7-Eleven ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជនទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR
ធនាគារ អេស៊ីលីដា បានចាប់ដៃគូជាមួយហាង 7-Eleven ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់តាមរយៈប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដា KHQR នៅគ្រប់ហាង 7-Eleven ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមានចំនួន ៤៨ សាខា។

លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា 7-Eleven បានជ្រើសរើសធនាគារអេស៊ីលីដា ជាដៃគូរបស់ខ្លួន ដើម្បីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលអេស៊ីលីដា KHQR ដើម្បីផ្តល់ជូនអតិថិជនរបស់ពួកគេនូវជម្រើសទូទាត់ឌីជីថលដ៏ងាយស្រួលនៅពេលពួកគេទិញទំនិញ។

លោកបានបន្តថា «ឥឡូវនេះ អតិថិជន 7-Eleven អាចទូទាត់ប្រាក់ដោយគ្រាន់តែស្កេន KHQR ពី អេស៊ីលីដា Mobile ដែលដំណើរការនៅគ្រប់ធនាគារទាំងអស់តាមរយៈប្រព័ន្ធអន្តរការី Bakong App។
ការទូទាត់តាមប្រព័ន្ធអេស៊ីលីដា KHQR ស្កែន ជួយសម្រួលដល់លំហូរសាច់ប្រាក់ និងការគ្រប់គ្រងប្រតិបត្តិការ ក៏ដូចជាកាត់បន្ថយចំណាយប្រតិបត្តិការ។ ប្រព័ន្ធទូទាត់ឌីជីថលដូចជា អេស៊ីលីដា KHQR រួមចំណែកដល់ការបង្កើតថ្មី នៃការទូទាត់ លើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់អន្តរធនាគារ។ វាក៏ពង្រឹងសុវត្ថិភាព នៃប្រព័ន្ធទូទាត់ក្នុងប្រទេសកម្ពុជា និងឆ្លងព្រំដែនផងដែរ»។
លោក ផល សុខចំរើន បានបន្ថែមថា កម្មវិធីអេស៊ីលីម៉ូបាលរបស់ធនាគារ អេស៊ីលីដា មានការកើនឡើងយ៉ាងខ្លាំង នៃចំនួនអ្នកប្រើ ដោយគិតត្រឹមខែមីនា ឆ្នាំ ២០២៣ នេះ មានចំនួនអ្នកប្រើប្រាស់ប្រមាណជិតបីលាននាក់។
លោកបានពន្យល់ថា ការកើនឡើង នៃចំនួនកម្មវិធីអេស៊ីលីម៉ូបាល បង្ហាញថា មនុស្សកាន់តែច្រើនបានបង្កើនទំនុកចិត្តលើសុវត្ថិភាព និងភាពងាយស្រួល នៃបច្ចេកវិទ្យាធនាគារចល័តនេះ។
លោកបានបន្ថែមទៀតថា «ឥឡូវនេះ លើសពីនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃអាចប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បីទូទាត់ប្រាក់តាមរយៈការស្កែន QR Code ហើយធនាគារនៅតែបន្តពង្រីកគម្រោងទូទាត់ឆ្លងដែននេះទៅកាន់បណ្ដាប្រទេសអាស៊ានផ្សេងទៀតក្នុងពេលឆាប់ៗនេះ»។
យោងតាមធនាគារអេស៊ីលីដា ដៃគូអាជីវកម្មជាង ២ សែន នៅទូទាំងប្រទេសកម្ពុជា ដែលតំណាងឲ្យអាជីវកម្មគ្រប់ប្រភេទ មិនថាតូច ឬធំ កំពុងចាប់ដៃគូជាមួយធនាគារអេស៊ីលីដា ដើម្បីផ្តល់នូវការទូទាត់តាមឌីជីថលប្រកបដោយសុវត្ថិភាព និងងាយស្រួលបំផុត។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារចំណាស់បំផុត និងធំបំផុតមួយរបស់កម្ពុជា ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន រួមមាន វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារអេស៊ីលីដា ឡាវ និងអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ខូអិលធីឌី ព្រមទាំងការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ធនាគារអេស៊ីលីដា មានសាខាសរុបចំនួន ២៦៤ នៅក្នុងប្រទេសកម្ពុជា ៣៧ សាខា នៅប្រទេសឡាវ; និង ១៧ សាខា ក្នុងប្រទេសមីយ៉ាន់ម៉ា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា