ព័ត៌មានជាតិ
កសិដ្ឋានមួយកន្លែង លក់កូនត្រីបាន១០០គីឡូក្នុងមួយថ្ងៃ ដោយគិតរាប់គ្រាប់កូនត្រី
បើតាមការបញ្ជាក់ពីកសិដ្ឋានលក់កូនត្រី ក្នុងខេត្តត្បូងឃ្មុំ ដែលបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុកក្នុងប្រភេទកូនត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីក្រាញ់ ត្រីរ៉ស់ ដោយគិតតម្លៃគិតជារាប់គ្រាប់កូនត្រី ដែលអាចលក់ក្នុងមួយថ្ងៃបាន១០០គីឡូក្រាម។
ម្ចាស់កសិដ្ឋានលក់កូនត្រីរូបនេះសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ទៀតថា ក្នុងចំណោមកូនត្រីចម្រុះ ដែលដាក់លក់ក្នុងកសិដ្ឋាននេះ មានកូនត្រីប្រា ដែលមានតម្លៃខ្ពស់ជាងគេ ដែលលក់ចេញក្នុង១គ្រាប់៩០រៀលទៅ១០០រៀល តែចំពោះត្រីប្រានេះ ពិបាកចិញ្ចឹមបន្តិចដោយចំណាយច្រើនតែ ក៏មានតម្រូវការទីផ្សារច្រើនដែរ។ ចំណែកកូនត្រីរ៉ស់អាចលក់ចេញបាន១គ្រាប់៦០រៀល។ បច្ចុប្បន្នប្រជាកសិករ ងាកមកចិញ្ចឹមត្រីក្នុងស្រុក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារភាគច្រើន ក្នុងខេត្តត្បូងឃ្មុំនេះ អាស្រ័យដោយសារកន្លងមកជំងឺកូវីដ១៩រាលដាលជាសកល ដែលបានធ្វើឲ្យចរាចរណ៍ត្រីត្រូវផ្អាកការនាំចូលនាំចេញ ដែលជាឱកាសមាសរបស់ប្រជាកសិករងាកមកចាប់មុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ដែលធ្វើឲ្យតម្លៃត្រីងើបឡើងជាបណើ្តរៗ ក៏ដោយសារមានតម្រូវការទីផ្សារខ្ពស់ក្នុងស្រុក។
គួរឲ្យកត់សម្គាល់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញបម្រាមមិនឲ្យអាជីវករធ្វើការនាំចូលកសិផលជលផលមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីចម្រុះផ្សេងៗទៀតបានឡើយ ដែលជាការលើកទឹកចិត្តដល់អ្នកចិញ្ចឹមត្រីក្នុងស្រុកមានទឹកចិត្តពង្រីកនៅមុខរបរចិញ្ចឹមត្រីនេះឡើងវិញ ដើម្បីបម្រើសេដ្ឋកិច្ចក្នុងស្រុក ផងដែរ៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ មន្រ្តីជំនាញរកឃើញពពុះសណ្ដែកជាច្រើនគីឡូ មានផ្ទុកសារធាតុគីមីបូរ៉ាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»