ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង ១លាននាក់ ចូលរួមកម្សាន្តបុណ្យទន្លេ នៅខេត្តកំពង់ធំ
ភ្ញៀវទេសចរប្រមាណជាង ១លាននាក់ បានទៅលេងកម្សាន្ត នៅបុណ្យទន្លេលើកទី៧ ខេត្តកំពង់ធំ ពោលគឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយបុណ្យនេះ នឹងបន្តដល់ថ្ងៃ សៅរ៍ និងអាទិត្យ ថែមទៀត។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកម្សាន្តនេះ ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម។

បើតាមលោក ថោង ខុន កំណើននៃភ្ញៀវទេសចរច្រើននេះ ដោយសារព្រិត្តិការណ៍ធំនេះ ធ្វើឡើងក្រោយកូវីដ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង។ ពលរដ្ឋដែលចូលរួមពិធីបុណ្យទន្លេនេះ សម្តែងក្តីរីករាយដោយពួកគេបានដើរលំហែមើលភ្លើងពណ៌ដ៏ស្រស់ស្អាត រៀបចំដោយរដ្ឋបាលខេត្ត មើលការសម្តែងសិល្បៈ របាំ ចម្រៀងសម័យ និងទិញផលិតផល ទំនិញម្ហូបអាហារ ដែលអាជីវករដាក់លក់ នៅតាមស្តង់នានា ក្នុងពិព័រណ៍ដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក៕



-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ