Connect with us

ព័ត៌មានជាតិ

សមាជិកថ្មីគណបក្សប្រជាជនជិត ៥០០នាក់ ប្តេជ្ញារក្សាសាមគ្គីជាធ្លុងរួមគ្នាថែសន្តិភាព និងបូរណភាពកម្ពុជា

បានផុស

នៅ

សមាជិកសមាជិកាគណបក្សថ្មីជិត៥០០នាក់ បានចូលរួមក្នុងពិធីប្រកាសបណ្តាញបក្ស និងបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យទេសចរណ៍ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងសមាជិក បានលើកឡើងថា ដោយពិនិត្យមើលឃើញមាគ៌ា គោលនយោបាយ និងសកម្មភាពបម្រើប្រជាពល រដ្ឋពិតប្រាកដ ក៏ដូចជាការរំដោះជាតិមាតុភូមិ ប្រជាជនរួចផុតពីរបបខ្មែរក្រហម ជាពិសេសសង្គ្រោះជីវិតប្រជាពល រដ្ឋកម្ពុជាទាំងមូលជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយដ៏កាចសាហាវនៃជំងឺរាតត្បាតកូវីដ-១៩ ទើបយើងខ្ញុំទាំងអស់​គ្នាស្ម័គ្រចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តំណាងសមាជិកថ្មីបានលើកឡើងទៀតថា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិកនៃសន្តិភាព  បានធ្វើឱ្យសង្គ្រាមរ៉ាំរ៉ៃរាប់ទស្សវត្សនៅកម្ពុជាបានបញ្ចប់ និងនាំមកសូវសន្តិភាពពាសពេញផ្ទៃប្រទេស ព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ ជាពិសេស​បានលើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ដោយពិនិត្យឃើញ​ការលះ​បង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ និងប្រជាជនរបស់គណបក្សដោយឥតលក្ខខណ្ឌ ទើបសមាជិកសមាជិកាទាំងអស់ បានសម្រេចចិត្តស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីរួមចំណែកថែរក្សាសន្តិភាព បម្រើប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍«គ្រួសារបក្សតែមួយ វាសនាតែមួយ»។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្ស បានថ្លែងនូវការកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិតរបស់ខ្លួន ដែលបានមករួមរស់ជីវភាព​នយោបាយជាមួយ​គណបក្សប្រជាជនកម្ពុជា។ លោកបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ​ដែលមានគោល​នយោបាយ​ច្បាស់លាស់ប្រាកដប្រជា និងអាចអនុវត្តបាន។ គណបក្សប្រជាជនកម្ពុជា ជាអង្គការចលនាមហាជន​មួយដែលផ្សារភ្ជាប់ខ្លួន នៅជាមួយប្រជាជន និងសង្គមជាតិកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។ លោកសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសមាជិកាគណបក្ស ត្រូវសាមគ្គីជាធ្លុងមួយ រួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាព​របស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម