Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ជំរុញ​ឲ្យ​លើក​តម្កើង​ស្នាដៃ​សិប្បកម្ម ហត្ថកម្ម​ខ្មែរ ដើម្បី​លើកស្ទួយកុំ​ឲ្យ​បាត់បង់

បានផុស

នៅ

សៀមរាប ៖ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើកឡើង​ដូច្នេះ នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សិប្បកម្ម​សច្ចៈ​(SATCHA) នា​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​សម្តែង​នូវ​សេច​ក្តី​សប្បាយរីករាយ ដែល​បានឃើញ​ការបើក​ទីតាំង​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា មជ្ឈមណ្ឌល សច្ចៈ (SATCHA) ដែល​ប្រើប្រាស់​នូវ​កម្លាំង​ពលកម្ម​របស់​សិប្បករ​ខ្មែរ ដែល​មាន​សិប្បករ​មាន​ជំនាញ​ខ្ពស់​នៅក្នុង​ការកែច្នៃ​វត្ថុ​នានា ដែលមាន​គ្រប់​ទម្រង់​នៅក្នុង​វប្ប​ធ​ម៌​របស់​ខ្មែរ មាន​ដូច​ជា ពី​ត្បាញ ចំលាក់ ស្មុក ម្រាក់ និង​គ្រឿងអលង្កា ដែលជា​ការច្នៃប្រឌិត​ថ្មី ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​របស់​អត្តសញ្ញាណ​ជាតិ ដែល​នេះ​គោលបំណង​របស់​ក្រសួង ហើយក៏​មិនមែន​ជា​បំណង​គោលបំណង​របស់​ក្រសួង​វប្បធម៌​តែមួយ​ប៉ុណ្ណោះ​ទេ ក៏​ជា​បំណង​របស់​ក្រសួង​ឧស្សាហកម្ម​  ក្រសួងទេសចរណ៍ ក្រសួង​កិច្ចការនារី ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ​ផងដែរ​។

លោកជំទាវ​បាន​បន្ត​ថា ទីតាំង​នេះ​បើក​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អត្តសញ្ញាណ​របស់​ជាតិ​នៅលើ​ទីផ្សារ ដែល​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ធ្វើ​ដល់​សិប្បករ​របស់​យើង​ផងដែរ​។

លោកជំទាវ បាន​បន្តទៀត​ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នៅក្នុង​អាណត្តិ​ក្រោយនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ឲ្យ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រហូតដល់​១,៥​លាន​នាក់ សម្រាប់​យុវជន ហើយ​ជំនាញ​ផ្សេងៗ​ដែល​ទាក់ទង និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ជាមួយនឹង​ការលើកតម្កើង​ជីវភាព​របស់​ប្រជាជន ហើយ​ក្នុង​ចំ​ណាយ​១,៥​លាន​នាក់លោក​បានផ្តល់​២​ទៅ​៤​ភាគរយ ទៅក្នុង​ការបណ្តុះបណ្តាល​ជំនាញ​ពី​ដូនតា​។ ជំនាញ​ដូនតា​មាន​ច្រើន ហើយក៏​ចង់​ផ្ទេរ​នូវ​ចំណេះដឹង​មាន​ពី​ដូនតា​មក កុំ​ឲ្យ​បាត់បង់ ព្រោះ​នៅក្នុង​បរិបទ​បច្ចុប្បន្ននេះ ជួនកាល​ក្មេងៗ​ជំនាន់​ក្រោយ​មិនសូវមាន​ការយល់ដឹង ហើយ​ការផ្ទេរ​នូវ​ជំនាញ​មាន​ភាពលំបាក និង​ការមិនយល់​នូវ​អ្វី​ជា​តម្លៃ​របស់ខ្លួន​ផង​។

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា ក៏បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មក​ចាស់​ជូន​ប្រជាពលរដ្ឋ​ទូរ​ទាំង​ប្រទេស និង​អនុញ្ញាត​ឲ្យ​បើក​ប្រទេស​ឡើងវិញ​ផងដែរ​។

លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើងថា ក្រសួង​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ផ្នែក​សហគ្រាស​ធន​តូច មធ្យម និង​សិប្បកម្ម​។ ហើយ​នេះ​ជាការ​បណ្តុះបណ្តាល​យុវជន​ខ្មែរ​អំពី​ការច្នៃប្រឌិត​ផលិតផល សិប្បកម្ម និង​សិល្បៈ​ប៉ុណ្ណោះ​ទេ ហើយក៏​បង្កើត​នូវ​ធនធាន​ដ៏​សំខាន់​សម្រាប់​បន្តវេន​ទៅ​ពេលខាងមុខ និង​ជា​ថ្នាល​បណ្តុះបណ្តាល​មួយ ដែល​ថែរក្សា​ជំនាញ​ដូនតា ដើម្បី​ឲ្យ​ផលិតផល​របស់​យើង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ លោក​បន្ត​ថា ទីតាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ស​ច្ចៈ (SATCHA) គឺជា​ការ​ក៏​សាង​ឡើង​ដោយ​បរទេស​ដែលមាន​ឆន្ទៈ និង​បេះដូង ស្រឡាញ់​កម្ពុជា គាំទ្រ​កម្ពុជា ហើយ​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ផងដែរ​។

​លោក PierreAndre អគ្គនាយក​ក្រុមហ៊ុន ប៊ី​យ៉​ន រី​ថេ​ល ប៊ី​ហ្ស​នេស កម្ពុជា (​សច្ចៈ​) បាន​លើកឡើងថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ និង​ជំនាញ វិជ្ជាជីវៈ​ជាច្រើន ហើយ​គោលបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ប​ណ្ដុះ​បណ្ដាល​សិប្បកម្ម​កម្ពុជា​នៅទីនេះ​។ នៅក្នុង​នោះដែរ គោលបំណង​តែមួយ គឺ​ដើម្បី​ផ្សព្វផ្សាយ គាំទ្រ នូវ​ស្នាដៃ​សិប្បកម្ម ហត្ថកម្ម របស់​ខ្មែរ​ទៅ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មិនតែប៉ុណ្ណោះ​គោលបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ស​ច្ចៈ ក្រុមការងារ​មាន​ឆន្ទៈ​បង្កើត​មិនមែន​តែ​ខេត្តសៀមរាប​នោះទេ ក្រុមការងារ​នឹង​បង្កើត​រោង​ជាង​ដូច​នៅទីនេះ តាម​បណ្តារ​ខេត្ត​ផ្សេងៗ​ទៀត ដែល​ស្របទៅតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​លើកឡើងថា គួរតែ​បញ្ជ្រាប​នូវ​ចំណេះដឹង​ដ៏​ទាក់ទាញ​ដែល​ហៅថា ជំនាញ​ដូនតា ចូលដល់​ចូលដល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាជន និង​ក្មេងជំនាន់ក្រោយ​។

លោក​បន្ត​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សច្ចៈ (SATCHA) គឺជា​ក្រុមហ៊ុន​ឯកជន​មួយ ប៉ុន្តែ​នៅក្នុង​បេសកកម្ម​នេះ ម្ចាស់​ភាគហ៊ុន​ទាំងអស់​និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ច្រើន​ដល់​សិប្បករ​ខ្មែរ ដើម្បី​ជា​ការ​លើកស្ទួយ នូវ​ទឹកដៃ ស្នាដៃ ទេពកោសល្យ​របស់​ពួកគាត់​ដោយ​ការ​ផ្ដល់នូវ​ប្រាក់ចំណូល​ការងារ​ប្រកបដោយ​និរន្តរភាព និង​ការ​ផ្ដល់នូវ​ជំនាញ​ទន់​ទាំង​ផ្នែក​ការសិក្សា​ផ្នែក​រចនា​ម៉ូត​ក៏ដូចជា​ជំនាញ​ទន់​ផ្សេងៗ​ទៀតផង​ដែរ​។

ជា​មួយ​នេះ​ដែរ លោកស្រី Anne Laure ស្ថាបនិក​មជ្ឈមណ្ឌល​ស​ច្ចៈ បាន​លើក​ឡើង​ដែរ​ថា យើងខ្ញុំ​ក៏មាន​សេចក្តី​ស្រមៃ​យ៉ាង​សម្ងាត់​មួយ គឺ​មាន​បំណង​ចង់​បង្កើត​នូវ​គំរូ​អាជីវកម្ម បែប​សិប្បកម្ម​ថ្មី ប្រកបដោយ​ចីរភាព និង​និរន្តរភាព និង​សមស្រប​ទៅនឹង​តម្រូវការ បំណងប្រាថ្នា​សិប្បករ​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន ជាមួយនឹង​ការច្នៃប្រឌិត​តាមបែប​វិទ្យាសាស្ត្រ​ថ្មី ការយក​ប្រពៃណី​ចំណេះដឹង​ទំនៀមទម្លាប់ បូករួម​ជាមួយនឹង​ការ​រចនា​ម៉ូដ​តាមបែប​សហសម័យ ដើម្បី​បង្កើតជា​ផលិតផល​មួយ ដែលមាន​ភាពខុសប្លែក​ជា​របស់​ដើម និង​ជា​ស្ន​ដៃ​របស់​ប្រជាជន​ខ្មែរ ដែលជា​សិប្បករ​ខ្មែរ​យ៉ាងពិត​ប្រាកដ ហើយ​ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ហើយក៏​ជាការ​ផ្សព្វផ្សាយ​ទេពកោសល្យ និង​ចំណេះដឹង​របស់​សិប្បករ​ខ្មែរ ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ ហើយ​នេះ​ជា​ក្តី​ស្រមៃ​របស់​ក្រុមការងារ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម