ព័ត៌មានជាតិ
នេះរឿងពិតនាំឲ្យផ្អើលឈប់ហូបសាច់គោ ការពិតត្រូវបានបកស្រាយបញ្ជាក់
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការពន្យល់ជុំវិញមានការបង្ហោះចែកចាយព័ត៌មានកុំឲ្យពលរដ្ឋហូបសាច់គោ ដោយលើកឡើងថាមានជំងឺបូសខ្យល់។
តាមមន្រ្តីបានចុះពិនិត្យបានពន្យល់ថា ករណីនេះកើតឡើងនៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមការចុះស្រាវជ្រាវ គឺមកពីមានម្ចាស់បានទៅច្រូតស្មៅពីចម្ការស្វាយចន្ទីមួយកន្លែងពុំបានដឹងថា ក្នុងចម្ការនោះទើបបាញ់ថ្នាំកម្ចាត់ស្មៅរួច ហើយក៏បានយកស្មៅនោះឲ្យគោស៊ី ទើបធ្វើឲ្យមានរោគសញ្ញាហើមពោះ ដកដង្ហើមមិនប្រក្រតី និងរាគមូលខុសធម្មតា។

បន្ទាប់ពីស្រាវជ្រាវដឹងការពិត មន្រ្តីក៏ហៅម្ចាស់គណនីហ្វេសបុកមកណែនាំ ហើយក៏បានសុំទោសជាសាធារណៈ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្នើសុំកុំឲ្យពលរដ្ឋមានការយល់ច្រឡំទៀត មិនហ៊ានបរិភោគសាច់គោនៅលើទីផ្សារ៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង