Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋ​រស់​ក្នុង​ស្រុក​មង្គលបូរី ​​ព្រួយបារម្ភ​ខ្វះ​ទឹក​ប្រើប្រាស់​ ដោយ​សារ​ទឹក​​ស្ទឹង ​ស្រះ ​បឹង បួរ ចាប់ផ្តើម​រីងហួត​

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់​ក្នុងស្រុកមង្គលបូរី មាន​ការព្រួយបារម្ភខ្លាំងខ្លាចខ្វះទឹកប្រើក្នុង​រដូវ​ប្រាំង​ឆ្នាំនេះ ដោយ​សារស្ទឹង ស្រះ បឹង បួរ រីង​ហួត​យ៉ាងឆាប់​រហ័ស​ ។ប៉ុន្តែ​​មន្ត្រី​ជំនាញ​វិញ​ថា​មិន​ខ្វះ​ទេ​ទឹក​ប្រើ​ប្រាស់​ទេ​ និង​ថា​ផ្នែក​​ខ្លះ​ ​រីង​​ហួត​ឆាប់​រហ័ស​​ ដោយសារអ្នកធ្វើស្រែប្រាំងបូមទឹកដាក់ស្រែ​ច្រើន​ពេក​។

ក្រោយ​ពី​ដឹង​ថា​ នៅ​ស្រុកមង្គលបូរី ស្ទឹង ស្រះ បឹង បួរ រីងហួតយ៉ាងកំហុក​នោះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ រួមដំណើរ ដោយ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រីមូលដ្ឋាន ចុះពិនិត្យ សំណង់​ស្ទាក់ទឹកមួយកន្លែង ក្នុងស្ទឹងក្នុងស្រុកមង្គលបូរី នៅចំណុចវត្តគយម៉ែង និង​ចំណុច​ភូមិ​ចម្ការចេក ឃុំគយម៉ែង ដើម្បីរក្សាទឹកទុកប្រើប្រាស់ និងបរិភោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គម្រោងធ្វើទំនប់ទឹក នេះក្នុងគោល​បំណង​ដោះ​ស្រាយ​បន្ទាន់ ដើម្បើស្ទាក់ ទឹកដែលអាចបង្ហូរ​ពីដង​ស្ទឹងមង្គលបូរី ផ្នែកខាងលើយកមកស្តុកទុក សម្រាប់​បម្រុងទុក ផ្គត់ផ្គង់ប្រើប្រាស់ និងបរិភោគ នារដូវប្រាំង ពីខែមីនា ដល់ខែឧសភា ឬ​មិថុនា​ខាង​មុខ​។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងធ្វើទំនប់ស្ទាក់ទឹកក្នុងស្ទឹងនោះ មន្ត្រីជំនាញ និងអាជ្ញាធរ បានសិក្សាហើយ មាន ២ កន្លែង គឺទី១​នៅត្រង់ វត្តគយម៉ែង និងទី២ត្រង់ភូមិចម្ការចេក ក្នុង​​ភូមិសាស្ត្រ​ឃុំគយម៉ែង សំណង់ទំនប់ ១ កន្លែងៗ មានកម្ពស់ត្រឹម ១,៣ ម៉ែត្រប៉ុណ្ណោះ។

លោក រ័ត្ន ដាស៊ីណង់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ស្ថានភាពទឹកក្នុងស្ទឹង មង្គលបុរី បាន​រីង​ខះ​ ស្ងួត ដោយ​អន្លើ ឬ​ជា​កង់ៗ​ក្នុងបណ្តាឃុំនានា ដែលនៅបណ្តោយ ស្ទឹង តាំងពីដើមឆ្នាំ២០២៣ មក​ម្ល៉េះ ​។

លោកបានបន្តថា​ រាល់ឆ្នាំ ក៏រីងខះទឹកដូច្នេះដែរ ប៉ុន្តែលោក និងពលរដ្ឋ អះអាងថា គ្រោះធម្មជាតិ និង​​បម្រែបម្រួលអាកាសធាតុ​នេះ មិនបង្កឲ្យពលរដ្ឋ រស់នៅតាមបណ្តោយ ដងស្ទឹង ពឹង​លើ​ទឹក​ស្ទឹង​នោះទេ ​មិនមានបញ្ហាធ្ងន់ធ្ងរនោះទេត្បិតអី ពលរដ្ឋមានទឹកស្អាតសហគមន៍ និងពីបណ្តាញសេវាករ ទឹកស្រះ ឬប្រឡាយ បឹង បួរ បម្រុងទុកផងដែរ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលរដ្ឋបានរៀនរស់ជាមួយ ស្ថានភាពដែលស្ទឹងមង្គលបូរី ត្រូវរីងខះទឹកបែបនេះ ជាច្រើនឆ្នាំមកហើយ ពោលគឺ ពលរដ្ឋមិនពឹងផ្អែកទាំងស្រុង លើទឹកស្ទឹង ដូច​ពី​អតីតកាលនោះឡើយ ។ទោះជារស់នៅបណ្តោយដងស្ទឹងមែន ក៏ពលរដ្ឋពឹងលើទឹកអណ្តូង ស្រះ ប្រឡាយ និងទឹកស្អាតរបស់ក្រុមហ៊ុន ដែលគេមានអាង ឬស្រះធំៗ ស្តុកទឹកទុក ផលិត ។ មូល​ហេតុ​ដែល​នាំ​ឲ្យស្ទឹងធំបង្អស់ទី១ ក្នុងស្រុកមង្គលបូរី រីងខះ តែរាល់ឆ្នាំនោះ មកពី ១ការ​បូម​ទឹក​ធ្វើ​ស្រូវ​ប្រាំង ដែល​លើសផែនការ ២កត្តាបម្រែបម្រួលអាកាសធាតុ ៣ សំណង់ស្ទាក់ទឹក មិនទាន់គ្រប់គ្រាន់ ឬមិនស្របបច្ចេកទេស៤ សមត្ថភាពដោះស្រាយបញ្ហាទឹក នៅមានកម្រិតនៅឡើយ ។​

អត្ថបទ៖​ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៦ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម