Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះជនឆបោកតាមប្រព័ន្ធតេឡេក្រាម

បានផុស

នៅ

តាមរយៈសារសំឡេងនៅយប់រំលងអាធ្រាត្រថ្ងៃទី ១៣ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានជនអណាមិកផ្ញើសារមកសម្ដេចតាមប្រព័ន្ធតេឡេក្រាមឲ្យវេប្រាក់ទៅពួកគេ ដោយតាំងប្រូហ្វាល់ជាអ្នកឧញ៉ា ឃុន សៀ។

សម្ដេចតេជោ បានលើកឡើងថា មានការផ្ញើសារជាភាសារអង់គ្លេសដើម្បីឲ្យសម្ដេចផ្ទេរលុយតាម ABA ឲ្យពួកគេ ដោយប្រើប្រាស់ប្រូហ្វាល់ជាអ្នកឧញ៉ា ឃុន សៀ ប៉ុន្តែលេខទូរស័ព្ទជាលេខរបស់ប្រទេសឡាវ តែបើតាមការស្រាវជ្រាវគឺកំពុងឈរជើងនៅតៃវ៉ាន់។ សម្ដេចតេជោ បញ្ជាក់ថា លេខទូរស័ព្ទដែលផ្ញើសារមកសម្ដេច គឺមានក្បាលកូដ ៨៥៦ ដែលជាលេខរបស់ប្រទេសឡាវ តែបុគ្គល់នោះ​កំពុងឈរជើងនៅប្រទេសតៃវ៉ាន់ឯណោះ ដោយសម្ដេចលើកឡើងថា ទំនងជាពូកគេមិនដឹងថា ជាលេខទូរស័ព្ទរបស់នាយករដ្ឋមន្ត្រី។ សម្ដេច ក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការចាញ់បោករបស់មនុស្សខូច។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះតាមប្រព័ន្ធតេឡេក្រាមហាក់មានជនអណាមិកជាច្រើនកំពុងប្រើប្រាស់ប្រូហ្វាល់ក្លែងក្លាយដាក់រូបជាជនជាតិខ្មែរ និងបានផ្ញើសារសួរនាំដើម្បីទាក់ទាញឲ្យចូលវិនិយោគនេះ វិនិយោគនោះ ហើយឲ្យផ្ញើប្រាក់ទៅពួកគេ ហើយក៏បានទាញលេខទូរស័ព្ទរបស់យើងឲ្យចូលក្នុងក្រុមរបស់ពួគគេ ដើម្បីឲ្យឃើញពីភាពជោគជ័យរបស់ពួកគេ ទាំងដែលយើងមិនបានដឹងពីប្រភពច្បាស់លាស់៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម