Connect with us

ព័ត៌មានជាតិ

កសិករ​ដាំ​ក្រូច​ពោធិ៍សាត់​លើ​ផ្ទៃដី​ជាង ២ ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ពោធិ៍សាត់

បានផុស

នៅ

ក្រៅ​ពី​ដំណាំ​ស្រូវ​ជា​ដំណាំ​យុទ្ធសាស្រ្ត​ចម្បង ប្រជាជនក្នុង​ខេត្ត​ពោធិ៍សាត់​ក៏​បាន​ដាំ​ដុះ​ដំណាំ​ក្រូច​ពោធិ៍សាត់​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា​។

លោក ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​បញ្ជាក់នៅក្នុងសន្និសីទ​ជោគជ័យ​ ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​​ថា ក្រូច​ពោធិ៍សាត់​ជា​ដំណាំ​សំខាន់មួយ​​របស់​ខេត្តពោធិ៍សាត់ ហើយ​ក៏​ជា​ដំណាំ​ដែល​មាន​ប្រវត្តិ​កើត​ចេញ​​ពី​​ខេត្ត​សំបូរ​ថ្មកែវ​នេះផង​​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា បច្ចុប្បន្ន​​ក្រូច​ពោធិ៍សាត់​ត្រូវ​បាន​ពលរដ្ឋ​ដាំ​ដុះ​លើផ្ទៃដី​ជាង ២ ម៉ឺន​ហិកតា ហើយ​កំពុង​ពង្រីកការ​ដាំ​ដុះ​បន្ថែមទៀត។

ក្រៅ​ពី​ក្រូចក៏​ដំណាំ​យុទ្ធសាស្រ្ត​ជាច្រើន​ទៀត ហើយ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​​ក៏​បាន​ជំរុញ​ពលរដ្ឋ​ផលិត​ដំណាំបន្លែសុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំចេញ​ទៅលក់​នៅតាម​​បណ្តាខេត្តជិតខាង។

បើ​តាម​លោក​អភិបាល​ខេត្ត ​ក្នុង​មួយ​ថ្ងៃៗបន្លែ​សុវត្ថិភាព​ដែល​ផលិត​ដោយ​កសិករ​ក្នុង​ខេត្តអាចផ្គត់ផ្គង់​ទីផ្សារ​បានចំនួនពី ១០ តោន ទៅ ១៥ តោន ដើម្បី​ធានា​បាន​សន្តិសុខ​ស្បៀង​អាហាររូបត្ថម្ភ និង​បង្កើន​ប្រាក់​ចំណូល​នៅតាមតំបន់ជនបទ។

រូបសំណាក​ក្រូច​ពោធិ៍សាត់ក្នុង​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់

យ៉ាងណាមិញដំណាំ​ម្រេចដែលកន្លងទៅ​ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​បាន​សាកល្បង​​ដាំបាន​មួយ​ចំនួន​ ប៉ុន្តែ​បាន​បរាជ័យ​ដោយសារ​ខ្វះ​ទីផ្សារ​និង​មិន​សូវ​បាន​ផល។ បើតាម​លោក​អភិបាល​ខេត្ត​ ស្ថានភាព​ដី​ក្នុង​ខេត្ត​ពោធិ៍សាត់​មិនសមស្រប​ការ​ដាំ​ដំណាំ​ម្រេច ហើយ​ណាមួយ​ដោយសារ​ខ្វះ​ទីផ្សារ ពលរដ្ឋ​ក៏​បាន​បោះបង់​ដាំ​​ដំណាំ​ម្រេច​ដោយ​បង្វែរ​ទៅ​ដាំ​​ដំណាំ​ផ្សេង​ទៀត។

ខេត្តពោធិ៍សាត់មានសហគមន៍កសិកម្មចំនួន ៦០ សហគមន៍ និង​ក្រុម​បណ្តុំ​កសិករ​ធ្វើអាជីកម្ម​កសិកម្មចំនួន ៧៤ បណ្តុំ បាន​កំពុងផលិតផលិតផល​កសិកម្ម​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារក្នុងខេត្តនិង​ក្រៅខេត្ត។

បើ​តាម​របាយការណ៍​របស់​មន្ទីរកសិកម្ម ​ខេត្តពោធិ៍សាត់មានផ្ទៃដីផលិតកម្មដំណាំស្រូវសរុបប្រមាណ ១៧៤.៤៨៥ ហិកតា ដោយ​ទទួលបានទិន្នផលជាមធ្យមប្រមាណ ៤ តោនក្នុងមួយហិកតា។ ក្រៅពីដំណាំស្រូវ ក៏មានដំណាំរួមផ្សំ និង​ដំណាំកសិ-ឧស្សាហកម្ម​និងដំណាំរកប្រាក់ចំណូលផ្សេងៗដូចជា​ដំណាំពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែក​សៀង អំពៅ ល្ង ម្រេច កៅស៊ូ ទុរេន ស្វាយ ស្វាយចន្ទី​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម