Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន បំពេញទស្សនកិច្ចនៅឡាវ ដោយរំពឹងថា នឹងមានកំណើនទេសចររវាងប្រទេសទាំងពីរ

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឡាវ ៤ ថ្ងៃ ខណៈ កម្ពុជា រំពឹង​ថា នឹង​មាន​កំណើន នៃ​រំហូរ​ទេសចរ​ទៅវិញទៅមក ក៏ដូចជា​រំហូរ​ទេសចរ​ចិន និង​ទេសចរ​ប្រទេស​ទី​បី​ផ្សេងទៀត​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ឡាវ​-​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ផេក​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹងនៅព្រឹកនេះ​ថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​និង​កំពុង​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន​វិស័យ​ទេសចរណ៍ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃ ១២-១៥ ខែ​មីនា ឆ្នាំ ២០២៣ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នា​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពី​ថ្ងៃ​ទី ១៣-១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ និង​យោង​ស្មារតី នៃ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល។

អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ឧបនាយករដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​ឡាវ និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី សួន​សុវណ្ណ វិ​ញ៉ា​កេ​តន៍ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ។ ព្រម​ជាមួយ​នោះ ក៏​នឹង​មាន​កិច្ច​ប្រជុំ​រវាង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ពីរ​ផង​ដែរ។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា រំពឹង​ថា នឹង​មាន​កំណើន នៃ​រំហូរ​ទេសចរ​ទៅវិញទៅមក ក៏ដូចជា​រំហូរ​ទេសចរ​ចិន និង​ទេសចរ​ប្រទេស​ទី​បី​ផ្សេងទៀត​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ឡាវ​-​កម្ពុជា​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម