ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង៖បទល្មើសព្រៃឈើក្នុងខេត្តកោះកុងនៅមានតិចតួចបំផុត
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង អះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងខេត្តកោះកុងមានការថយច្រើនគួរឲ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះអាជ្ញាធរនៅតែបន្តវិធានការទប់ស្កាត់ និងចុះបង្ក្រាបជាបន្តបន្ទាប់។ លោកស្រីអភិបាលខេត្ត អះអាងបែបនេះក្នុងឱកាសចូលរួមព្រឹត្តិការណ៍ទស្សនាចរសត្វព្រៃដែលរៀបចំដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅរសៀលថ្ងៃទី១២ ខែមីនា នាក្រុងខេមរភូមិន្ទ។

លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា កត្តាដែលនាំឲ្យបទល្មើសព្រៃឈើមានការថយចុះ ដោយហេតុថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែអំពីសារៈប្រយោជន៍នៃព្រៃឈើ ជាពិសេស អាជ្ញាធរតែងប្រើវិធានការក្ដៅដោយបានដាក់ទោសទណ្ឌលើជនល្មើសតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។
តែយ៉ាងណា លោកស្រីអភិបាលខេត្ត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារធនធានព្រៃឈើ និងបរិស្ថានឲ្យបានគង់វង្ស ដើម្បីធានាបានការរស់នៅប្រកបដោយចីរភាពយូអង្វែងនៃមនុស្សជាតិ។ ជាមួយគ្នានេះ លោកស្រី ក៏បានស្នើដល់ប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ហើយកុំយល់ច្រឡំថា ការបរិភោគសាច់សត្វព្រៃធ្វើឲ្យប៉ូវកម្លាំង ឬជួយព្យាបាលជម្ងឺ ផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពវិញទេ។

បើតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា បច្ចុប្បន្នដោយសារមានការជឿនលឿននៃវិទ្យាសាស្រ្ត គឺពលរដ្ឋបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការការពារព្រៃឈើ រួមទាំងអត្ថប្រយោជន៍ហិរញ្ញវត្ថុសម្រាប់ជួយគាំទ្រជីវភាពរបស់សហគមន៍។ ក្នុងន័យនេះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានបញ្ជាក់ថា អត្ថប្រយោជន៍ហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ហើយចាប់តាំងពីពេលនោះមកបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូនព្រៃឈើជាបន្តបន្ទាប់។

គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍ចំនួន២៩ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណជាង៤០០០គ្រួសារ។ ការជួយគាំទ្រនេះ រួមមាន ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា អណ្តូងទឹក ប៉ុស្តិ៍សុខភាព និងផ្លូវថ្នល់ ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង