Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ជំរុញព្រះសង្ឃ និងនិស្សិតខំសិក្សាឱ្យក្លាយជាកោសិកាសំខាន់ជាតិ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសមណនិស្សិត និងនិស្សិតត្រូវខិតខំសិក្សារៀនសូត្រទទួលបាននូវចំណេះជំនាញ និងបទពិសោធន៍ប្រកបដោយសីលធម៌ និងគុណភាពខ្ពស់ដើម្បីក្លាយជាកោសិកាដ៏សំខាន់របស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ នៅព្រឹកថ្ងៃទី១៣ មីនានេះ  លោក សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសមណនិស្សិត និងនិស្សិតត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯងឱ្យមានចំណេះ ជំនាញ បទពិសោធន៍ការងារជាមួយនឹងសីលធម៌ និងគុណភាពដើម្បីក្លាយជាកោសិកាជាតិដ៏សំខាន់របស់ជាតិ។ ជាក់ស្តែងនាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនឱ្យបាន ១លាន ៥សែននាក់ ហើយក្នុងនោះក៏មានការបណ្តុះបណ្តាលពីសីលធម៌ និងគុណធម៌ផងដែរ ដើម្បីឱ្យយុវជនមិនត្រឹមមានចំណេះជំនាញច្បាស់លាស់ប៉ុណ្ណោះទេ ថែមទាំងមានអាកប្បកិរិយាល្អសក្ដិសមជាពលរដ្ឋល្អរស់នៅក្នុងប្រទេសមានប្រពៃណី និងទំនៀមទំលាប់ល្អផូរផង់ និងអរិយធម៌ខ្ពស់។

លោក សេង សុមុនី លើកឡើងថា បច្ចុប្បន្នសាកលវិទ្យាល័យព្រះសីហនុរាជបានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានផ្នែកព្រះសង្ឃ និងនិស្សិតឱ្យទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនាក៏ដូចជាពុទ្ធចក្រដើម្បីជួយទ្រទ្រង់នូវវប្បធម៌ ទំនៀមទំលាប់និងអត្ថសញ្ញាណរបស់ជាតិ។

លោក សេង សុមុនី មានប្រសាសន៍បន្តថា មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យនេះក៏ជាកន្លែងសម្រាប់សិក្សាពីវិន័យ បាលី អភិធម៌ ពិសេសបង្ហាត់បង្រៀនឱ្យនិស្សិតចេះប្រតិបត្តិសីលធម៌ និងគុណភាពដែលជាតម្លៃមួយដែលរាជរដ្ឋាភិបាលមិនអាចមើលរំលងបាន និងបានខិតខំជួយគាំទ្រ និងទំនុកបម្រុង ព្រោះការអភិវឌ្ឍប្រទេសជាតិមួយត្រូវការធនធានមនុស្ស។ ប៉ុន្តែបើធនធនមនុស្សនោះមិនមានសីលធម៌ និងគុណធម៌ ក៏មិនអាចអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើនជឿនលឿនបានដែរ។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកសាកលវិទ្យាល័យព្រះសីហនុរាជបានមានថេរដីការថា សមណនិស្សិត និងនិស្សិតដែលឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះមានចំនួន ៣០៦អង្គនាក់ ក្នុងនោះមានសមណនិស្សិតចំនួន ៧៦អង្គ និស្សិតប្រុស ៨៧នាក់ និស្សិតស្រីចំនួន ១៣៩នាក់ ដោយឡើងការពារទៅលើប្រធានបទចំនួន ៧៥ដែលមានឯកទេសចំនួន ៨៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម