Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត កោតសរសើរចំពោះការ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ និង​ឆត្រយោង​​

បានផុស

នៅ

ការ​លើកឡើង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេប​ញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ពជើងគោក បានថ្លែង​បែបនេះ​ ​ក្នុង​ពិធី​ប​ញ្ចុះបឋមសិលា​សាង​សង់​សំណង់​ប​ចេ្ច​ក​ទេស​លោត​ឆត្រយោង សម្ពោធ​សមិទ្ធផល បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនា​ន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់​ទី​៣០, នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំ​ផ្ញើរ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ​នៃ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ដែល​ជា​និច្ច​ជា​កាល តែង​គិតគូរ​អំពី​សុខទុក្ខ ហើយ​យកចិត្តទុកដាក់​ចំពោះ​យោធិន​ទាំងអស់​ព្រមទាំង​ក្រុម​គ្រួសារ និង​បាន​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចការ​ហ្វឹកហ្វឺន​។

លោក​ឧ​ត្ត​ម​សេនីយ៍ លើកឡើងថា ជាក់ស្តែង​សមិទ្ធផល​នានា ដែល​ត្រូវ​បា​នដាក់​សម្ពោធ​​ ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត គឺជា​ផ្នែក​មួយ​នៃ​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ របស់​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ សម្រាប់​ប​ម្រើឱ្យ​ការងារ​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស ដែល​ស្ថិត​នៅក្នុង​លំដាប់​ការងារ​អាទិភាព​មួយ​របស់​កងទ័ពជើងគោក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ទីនេះ ​ឲ្យ​ទៅជា​កន្លែង​ហ្វឹកហ្វឺន​ក្នុងការ​លោត​ឆត្រ​ដែលជា​មូលដ្ឋាន​រឹងមាំ ដើម្បី​កសាង​នូវ​ទីតាំង​យូរអង្វែង ហើយ​ស្រប​ពេល​ដែលអង្គភាព​៩១១ បា​នប្រែក្លាយ​ខ្លួន​ពី​កងពលតូច​ទៅជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដោយ​បង្កើន​នូវ​វិសាលភាព​តួនាទី និង​ភារកិច្ច​កាន់តែ​ធំ​ជាង​មុន​ ខណៈទីតាំង​នេះ នឹង​ជា​មូលដ្ឋាន​សម្រាប់​ជួយ​ពង្រឹង​ជំនាញ​ទ័ព​ពិសេស​សម្រាប់​គ្រប់​អង្គភាព​ចំណុះ ក៏ដូចជា​គ្រប់​បណ្តា​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ទាំងអស់​។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋាន​ទ័ព​ពិសេស​មាន​វិសាលភាព​ធំធេង​ក្នុងការ​ចូលរួម​ចំ​ណែក​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដោយហេតុថា ​ជំនាញ​ទ័ព​ពិសេស​​​គឺជា​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​បរិបទ​ថ្មី​ នៃ​សង្គ្រាម​បែប​មិន​ប្រពៃណី​ដូចជា គ្រោះ​មហន្តរាយធម្មជាតិ និង​អំពើ​ភេរវ​កម្ម ជាដើម​។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​ប​ញ្ជាការដ្ឋាន​ទ័ព​ពិសេស ក៏ដូចជា​គ្រប់​ប​ណ្តា​ស្ថាប័ន​-​កងឯកភាព​ទាំងអស់ ដែល​កន្លងមក​បាន​ចាត់វិធានការ​ប្រុង​ប្រ​យ័ត្ន​រឹងមាំ និង​បាន​អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​មិន​ទាន់មាន​យោ​ធិន​ក្នុង​ប្រទេស​ណា​ម្នាក់​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​។

​លោក​ថា ជោគជ័យ​នេះ គឺ​កើតចេញពី​ការ​ហាត់ពត់លត់ដំ​កាយ​សម្បទា ស្មារតី និង​សតិអារម្មណ៍​ក្នុង​ការ​ជម្នះ​នូវ​ការលំបាក​គ្រប់បែបយ៉ាង ​គឺ​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់រូប ជាមួយ​ការសង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​យកចិត្ត​ទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ត​រៀន​សូត្រ និង​ប្រើប្រាស់​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹ​ស្តី និង​ការអនុវត្ត​ទទួល​បាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យក​ទៅ​បំពេញ​រាល់​ភារកិច្ច​ឱ្យ​ទ​ទួលបាន​ជោគជ័យ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ បានលើកឡើងដែរថា សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋ​កិច្ច បា​នផ្តល់​នូវ​ឱកាស​សម្រាប់​ការក​សាង និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ ជា​ពិសេស​ក្នុង​ពេលដែល​កម្ពុជា​ ទ​ទួល​បាន​នូវ​សុ​ខស​ន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​រីកចម្រើន​ដូចសព្វថ្ងៃ ជា​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលមាន​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​ជា​ស្ថាបនិក​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម