ព័ត៌មានជាតិ
កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះដោយសារមីន ទៅជាប្រទេសចែករំលែកបទពិសោធទៅកាន់អន្តរជាតិ
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កម្ពុជាបានប្រែក្លាយពីប្រទេស ដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែកបទពិសោធ ក្នុងការបោសសម្អាតមីន លើឆាកអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសដែលកំពុងជួបប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ប្រទេសមួយចំនួនកំពុងរងគ្រោះ និង រិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហា នៃការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធី «អបអរសាទរការប្រកាស ខេត្តកណ្តាលអស់មីន» នៅថ្ងៃទី ១៣ មីនា នេះ។

អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្ពុជាបានបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ ក្នុងការប្រើប្រាស់វិធីសាស្ត្របោសសម្អាត ប្រកបដោយនវានុវត្តន៍។
លោកបន្តថា ការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ គួបផ្សំជាមួយការអប់រំណែនាំសំដៅកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន ក៏បានរួមចំណែកធ្វើឲ្យចំនួនគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង, ចំនួនជនរងគ្រោះបាន ថយចុះយ៉ាងខ្លាំងពី ៤ ៣២០នាក់ក្នុងឆ្នាំ ១៩៩៦ មកនៅត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន គិតត្រឹមខែធ្នូ ឆ្នាំ២០២២, ប្រតិបតិ្តករជាតិ និងអន្តរជាតិ ដែលរួមមាន កងយោធ-ពលខេមរភូមិន្ទ, មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), អង្គការហេឡូត្រាស់ (HALO Trust), អង្គការម៉ែក (MAG), អង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA), អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការ APOPO, បានបំពេញបេសកកម្មរបស់ខ្លួន តាមគម្រោងអាទិភាពរបស់សហគមន៍ លើផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២ ៥៥៤ គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០៣៤ ៧២៧គ្រាប់ ហើយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណជាង ៩លាននាក់។
សមិទ្ធផលនៃបោសសម្អាតមីនជាង ៣០ឆ្នាំនៅកម្ពុជា គឺជាកម្លាំងចលករមួយដ៏ចាំបាច់ ដែលបាននាំមកនូវកិច្ចគាំពារ សុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន និងប្រទេសជាតិ។ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដោយប្រែក្លាយដីរងផលប៉ះពាល់ទាំងនេះ ឱ្យក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីសាងសង់លំនៅឋាន ឬធ្វើស្រែចំការ តាមតម្រូវការជាក់ស្តែង។ នេះជាការបន្ថែមរបស់លោក ឧបនាយករដ្ឋមន្រ្តី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ