Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាននគរបាលការពារ ទទួលស្គាល់បញ្ហាមន្ត្រីរបស់ខ្លួនមួយចំនួន និងអះអាងលុបបំបាត់ការសុំពីភ្ញៀវឱ្យបាន

បានផុស

នៅ

នាយកដ្ឋាននគរបាលការពារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញលិខិតទទួល​យក​នូវការរិះគន់កែលម្អរបស់បុគ្គលមួយរូប តាមរយៈការផុសផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ​លើ​គេហទំព័រហ្វេសប៊ុក។
ក្នុងលិខិតគោរពជូន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលការពារ បានទទួលស្គាល់លើបញ្ហាមន្ត្រីរបស់ខ្លួន និងអះអាងពង្រឹងលើការគ្រប់គ្រង អប់រំ និងណែនាំមន្ត្រីក្រោមឱវាទ មិនឱ្យមានការសុំកាហ្វេ ឬបារីពីភ្ញៀវ ដែលមានកិច្ចការត្រូវចូលក្រសួង ជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីលោក ខៀវ កាញារឹទ្ធ បានផុសផ្សាយសំណូមពររបស់ពលរដ្ឋម្នាក់ ពាក់ព័ន្ធនឹងអ្នកប្រចាំការយាមមាត់ច្រក ចេញ-ចូល សុំកាហ្វេឬបារី ពីពលរដ្ឋ ក្នុងការដោះដូរដើម្បីបានចូលក្រសួង កាលពីពេលថ្មីៗនេះមករួមមក នាយកដ្ឋាននគរបាលការពារ នៅថ្ងៃនេះ ក៏បានចេញលិខិតគោរពជនជាសាធារណៈ ដែលមានខ្លឹមសារបញ្ជាក់ដោយទទួលស្គាល់ថា កន្លងមក ពិតជាមានបញ្ហាដូចការលើកឡើងខាងលើនេះមែន។ ហេតុនេះ នាយកដ្ឋាននគរបាលការពារ ទទួលយកនូវការរិះគន់កែលម្អនេះដោយក្តីរីករាយ និងបានបញ្ជាក់ដែរថា អង្គភាពក៏បានធ្វើការអប់រំ ណែនាំ និងដាក់វិន័យកងកម្លាំងនគរបាលជាតិរួចហើយដែរ។

ក្នុងលិខិតនេះ នាយកដ្ឋាននគរបាលការពារ អះអាងថា នឹងខិតខំអប់រំ ណែនាំ ដល់មន្ត្រីក្រោមឱវាទ ដែលយាមប្រចាំការ ច្រកចេញ-ចូល ទាំងក្រសួងមហាផ្ទៃ ក៏ដូចជាកន្លែងផ្សេងៗទៀត ដោយលុបបំបាត់ឱ្យបាននូវការសុំ កាហ្វេ ឬបារីពីភ្ញៀវ ដែលមានកិច្ចការត្រូវចូលក្រសួង។

គួររំលឹកថា ថ្មីៗនេះ លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផុសផ្សាយអត្ថបទមួយ នៅលើគេហទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារ​ថា “អរុណសួស្តី​ លោកពូជាទីគោរព​​របស់ក្មួយ​ ក្មួយសង្ឃឹមថា​ថ្ងៃណាមួយ លោកពូនឹងបានឃេីញសារ​មួយនេះ​ ពេលលោកពូ​ចូលរួមប្រជុំ​ជួបក្រសួងធំៗ លោកពូ​ជួយ​លេីក​មតិ​កែលម្អ មាត់ច្រកចេញ​ចូល​ក្រសួង​ កុំឲ្យបងៗពូៗ​អ្នកប្រចាំការ​​យាមមាត់ច្រកចេញចូល​ សុំកាហ្វេ​ បារី​ ប្រជាជនដោះដូរ​នឹងការចូលក្រសួង ដេីម្បីបានដាក់ពាក្យបណ្តឹងនានាអី​ ប្រជាជនកំពុងមានទុក្ខរត់រករដ្ឋជួយ​ ​ប៉ុន្តែបែរជាអ្នកប្រចាំការមាត់ច្រកស្តីឲ្យបន្ថែមទៀតរឿងសុំកាហ្វេមិនបាន​ (ទោះប្រជាជនខំតំកល់អត្តសញ្ញាណប័ណ្ណអោយតាមច្បាប់រដ្ឋកំណត់ដេីម្បីបានចូលហេីយនៅគាត់មិនសុខចិត្តស្តីបន្ទោសឲ្យហេតុផលមិនសមរម្យ)​ ក្មួយមិនស្តាយ ១ម៉ឺនរៀល-២ម៉ឺនរៀល​ទេ​ តែក៍មិនឲ្យដាច់ខាត​ព្រោះ​ជាទម្លាប់មិនល្អ​តកូនតចៅ​ បេីលោកពូបានឃេីញសារនេះ សូមលោកពូជួយផុសអំពីច្បាប់ចេញចូលគ្រប់ក្រសួងដេីម្បីឲ្យប្រជាជនយល់ដឹង ​និងក្លាហាន​បានចេញចូល​ទៅ​ដាក់ពាក្យបណ្តឹងរឿងតូចរឿងធំស្រួល ព្រោះមិនត្រូវចំណាយអស់ប្រាក់បន្ថែម​លេីសេវាផ្សេងៗទៀត​ (ជូបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ)​ កន្លែងដែលចាប់ជប់ខិលខូច ប៉ុន្តែបែរជាជូបរឿងបែបនេះ​
សូមលោកពូអនុគ្រោះប្រសិនបេីក្មួយនិយាយខុសដោយប្រការណាមួយ​ ជូនពលោកពូសុភាពល្អ
Mei Ei” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ចិន៖ អាមេរិកកុំ​ចេះលូក​ដៃ ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ចិន-ថៃ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មនុស្ស​៧​នាក់​បាន​ស្លាប់​ក្នុងការ​​ប្រយុទ្ធ​​គ្នា​​នៅ​ព្រំដែនរវាង​យោធា​លីបង់​និង​ស៊ីរី​​​

សន្តិសុខសង្គម៦ នាទីutes មុន

សុំអង្វរនៅធ្វើការបន្តមិនបាន ទាស់សម្ដីគ្នា ឈានដល់ចាក់សម្លាប់ ប្លន់យកទូរស័ព្ទ និងបង្ខំជនរងគ្រោះប្រាប់លេខកូដធនាគារ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល វាយប្រហារខ្នាតធំលើ ហ្គាហ្សា! ស្លាប់មនុស្ស៣៣០នាក់ ក្នុងនោះមានកុមារ៥០នាក់ និងស្រ្តី២៨នាក់

ជីវិតកម្សាន្ដ៨ នាទីutes មុន

ម្ដាយ Kim Sae Ron បានទាមទារ៧ចំណុចពី Kim Soohyun បើមិនចង់ឲ្យគាត់ប្ដឹង

ព័ត៌មានជាតិ៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ធនាគារឯកជន
សន្តិសុខសង្គម២៤ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម