ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន «របួសខ្លួនប្រាណអាចព្យាបាលជា តែរបួសផ្លូវចិត្តពិបាកព្យាបាលបាន»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា របួសខ្លួនប្រាណអាចព្យាបាលជា តែរបួសផ្លូវចិត្តពិបាកព្យាបាលបានដែលបានវាយប្រហារសម្តេចរហូតមកដល់ពេលនេះ គឺការស្លាប់កូនប្រុស ហ៊ុន កំសត់ នៅនឹងមុខ។ សុំគេយកទៅកប់ គេមិនឲ្យ ប្រពន្ធឈឺក៏គេមិនឲ្យទៅមើល។
ថ្លែងក្នុងឱកាស «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោបានមានប្រសាសន៍ថា ទឹកភ្នែកសម្តេចតែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។
ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែឆ្លងការកាត់ការលំបាកទុក្ខសោកនេះហើយ ដែលនាំឲ្យសម្តេចប្តេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនឲ្យកម្ពុជាធ្លាក់ចូលសង្គ្រាមនោះទេ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសាជាថ្មី ដល់គ្រប់តួអង្គទាំងអស់ដែលបានរួចចំណែកក្នុងការផលិតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» រួមទាំងទីប្រឹក្សាទាំងអស់ និងសូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការផលិតភាគបន្តបន្ទាប់ទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់