Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្ដេច​តេ​ជោ នឹង​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១

បានផុស

នៅ

​ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និងត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ នេះ​បើតាម​ប្រភព​ពី​ផេកផ្លូវ​ការ​របស់​សម្ដេច។

សម្ដេច​បាន​បញ្ជាក់ថា បន្ទាប់​ពី​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ទីតាំង​ថ្មីហើយ និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដែលមាន​អនុភាព ៨០​មេ​ហ្គា​វ៉ា​ត់ (MW) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ​ពោធិ៍សាត់​។ វា​រី​អគ្គិសនី​នេះ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២៦ នាពេល​ខាងមុខនេះ ដោយ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​កំពុងដំណើរការ​សាងសង់​ទំនប់​។

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ គឺជា​គម្រោង​វា​រី​អគ្គិសនី​ទី​២ របស់​ខេត្តពោធិ៍សាត់ បន្ទាប់ពី​គម្រោង​វា​រី​អគ្គិសនី​ទី​១ គឺ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង មាន​អនុភាព​១២០​មេ​ហ្គា​វ៉ា​ត់​(MW) កំពុងដំណើរការ​។​

​គេហទំព័រ Facebook សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live) នៅ​ម៉ោង​៧:០០​នាទី​ព្រឹក ពី​ស្រុក​វាលវែង ពោធិ៍សាត់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម