Connect with us

ព័ត៌មានជាតិ

​ចង់​ចូល​បម្រើ​ការងារ​រដ្ឋ​ ឬ​ជួរ​មន្ត្រី​ក្របខណ្ឌស៊ីវិល គួរចេះជំនាញ​​អ្វីខ្លះ?

បានផុស

នៅ

ការ​ចាប់​យក​ជំនាញមក​សិក្សា​នៅ​សាកលវិទ្យាល័យ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស ជា​ពិសេស​អ្នក​ដែល​ចង់​ឈាន​ជើង​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ក្នុង​ជួរ​មន្ត្រី​រាជការ នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​-ក្រុង​នានា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់​ ​មានមហាជន​ទូទៅ ឬ​សិស្ស​និស្សិត ជាច្រើន ដែល​​ស្រលាញ់​​និង​មាន​បំណងចង់​ចូល​ធ្វើ​ជា​មន្ត្រី​ក្រប​ខណ្ឌ បម្រើ​ការ​តាម​ក្រសួង​ ស្ថាប័ន និង​អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល។ ដូច្នេះ ការ​ត្រៀម​ខ្លួនក៏​ដូច​ជា​ស្វែង​យល់​ពី​ជំនាញ​ដែល​អាច​នឹង​ក្លាយ​ជា​ឱកាស​នៃ​ការ​ជ្រើសរើស​របស់​ក្រសួង​ ជា​រឿង​ចាំ​បាច់​បំផុតដែល​ត្រូវ​សិក្សា​ស្វែង​យល់​។

យ៉ាង​ណា​មិញ ដោយ​ផ្នែក​លើ​ការ​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​ជ្រើសរើស​បេក្ខជន សិស្ស-និស្សិត​ មន្ត្រី​ របស់​ក្រសួង​ចំនួន​ ៣​ដូច​ជា ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ, ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ឆ្នាំ​២០២៣​នេះ​ បាន​គូស​បញ្ជាក់​ពី​ជំនាញ​ជា​ច្រើន​ត្រូវ​ជ្រើសរើស។

ខាងក្រោមនេះ ជា​មុខ​ជំនាញ​មួយ​ចំនួន ដែល​ជា​អាទិភាព​ក្នុង​ការ​ជ្រើសរើស​តាម​រយៈ​ក្រសួង​ទាំង ៣​ ដូចជា​៖

.​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ចុះ​កាល​ពី​ថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​​ ស្តី​ពី​ការ​ជ្រើសរើស​មន្ត្រី​ក្រប ខណ្ឌ«ក» រាល់​បេក្ខជន​-បេក្ខនារី ដែល​ចង់​ចូល​ប្រឡង​ប្រជែង ទាម​ទារ​ឱ្យ​មាន​លក្ខណ​សម្បត្តិ​លើ​មុខ​ជំនាញ​ដូច​ជា ភាសា​អង់គ្លេស, ទំនាក់ទំនង​អន្តរជាតិ, នីតិសាស្ត្រ, សេដ្ឋកិច្ច, នយោបាយ​អន្តរជាតិ, ពាណិជ្ជកម្ម​អន្តរជាតិ, ហិរញ្ញវត្ថុ, គណនេយ្យ, ស្ថាបត្យកម្ម និង​ព័ត៌មានវិទ្យា ជា​ដើម។

២.​ក្រសួង​រ៉ែ និង​ថាមពល

​សេចក្ដី​ជូន​ដំណឹង​ចុះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ របស់​ក្រសួង​រ៉ែ និង​ថាមពល ស្តី​ពី​ការ​ជ្រើសរើស​បេក្ខជន​ឱ្យ​ចូល​បម្រើ​ការងារ​​ជា​មន្ត្រី​រាជការ​ស៊ីវិល​ ក្របខណ្ឌ​ថ្មី ក្រប ខណ្ឌ«ក» ​បញ្ជាក់ថា ​មុខ​ជំនាញ​ជា​អាទិភាព​ មាន​ដូច​ជា សេដ្ឋកិច្ច, ហិរញ្ញវត្ថុ គណនេយ្យ, នីតិសាស្ត្រ និង​រដ្ឋបាល​សាធារណៈ។

៣.​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ពី​ការ​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​ទាំង​ពីរគឺ​ក្រប ខណ្ឌ«ក, ខ» ដើម្បី​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ នៃ​ក្រសួង​តាម​អង្គភាព​នីមួយ​ៗ។ យ៉ាង​ណា​មិញ​ មុខ​ជំនាញ​ដែល​ក្រសួង​សេដ្ឋកិច្ច បាន​សម្រេច​ជ្រើសរើស​លើ​បេក្ខជន​​ដូច​ជា គណនេយ្យ, ហិរញ្ញវត្ថុ, ធនាគារ, គ្រប់គ្រង, សេដ្ឋកិច្ច, រដ្ឋាភិបាល​ធុរកិច្ច, ព័ត៌មានវិទ្យា នីតិសាស្ត្រ និង​អ្វី​ដែល​ខ្វះ​មិន​បាន​គឺ​ភាសា​បរទេស(អង់គ្លេស)។

ដោយផ្អែកលើសេចក្ដី​ជូន​ដំណឹង​ពី​ការ​ជ្រើសរើស​មន្ត្រី​តាម​ក្របខណ្ឌ របស់​ក្រសួង​ទាំង​ ៣ ​ដែល​បាន​រៀបរាប់​ បាន​គូស​បញ្ជាក់​ពី​មុខ​ជំនាញ​ ដែល​ក្រសួង​តម្រូវ​ឱ្យ​បេក្ខជន​-បេក្ខនារី ត្រូវ​មាន ក្នុង​ឆ្នាំ​២០២៣ ដូចជា ភាសា​អង់គ្លេស, ​ទំនាក់ទំនង​អន្តរជាតិ, នីតិសាស្ត្រ, សេដ្ឋកិច្ច, នយោបាយ​អន្តរជាតិ, ពាណិជ្ជកម្ម​អន្តរជាតិ, ហិរញ្ញវត្ថុ គណនេយ្យ, ស្ថាបត្យកម្ម, ព័ត៌មានវិទ្យា, រដ្ឋបាល សាធារណ, គណនេយ្យ, ហិរញ្ញវត្ថុ ធនាគារ, គ្រប់គ្រង និង​រដ្ឋាភិបាល​ធុរកិច្ច ជា​ដើម។

មិន​តែ​ប៉ុណ្ណោះ ការបង្ហាញពីមុខជំនាញនៃការជ្រើសរើស ដើម្បីអាចក្លាយជាមន្ត្រីក្របខណ្ឌឆ្នាំ២០២៣ ​អាច​ក្លាយ​ជា​តម្រុយ​ល្អមួយ ដល់​បេក្ខជនជំនាន់​ក្រោយ​ៗ ឱ្យពួកគេ​រើស​ជំនាញ​មកសិក្សាដែលមាន​អាទិភាព​ខ្ពស់ ស្រប​តាម​ការ​ត្រូវ​ការ​នៅ​​​​​​តាម​ក្រសួង​ស្ថាប័ន​ របស់​រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម