ព័ត៌មានជាតិ
នារីម្នាក់តាមរកឃើញម៉ូតូមកវិញ ក្រោយពីជនសង្ស័យលួចបានមួយសន្ទុះ
នារីម្នាក់ត្រូវបានជនសង្ស័យពីរនាក់លួចម៉ូតូទៅបាត់ ខណៈចូលដកលុយក្នុងទូATM មួយភ្លែត តែត្រូវបានស្រាវជ្រាវរកឃើញវីញភ្លាមៗតាមប្រព័ន្ធGPS។

ករណីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចធណាគារABA គល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពីលួចបានជនសង្ស័យបានយកម៉ូតូមកផ្ញើនៅក្នុងផ្ទះជួលមួយកន្លែង ជាប់របងមន្ទីពេទ្យសម្ភពក្រុង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានជនរងគ្រោះតាមរក និងឆែកតាមប្រព័ន្ធGPS ឃើញម៉ូតូរបស់ខ្លួនរួចប្ដឹងសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះមូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AQ-2019 មកឈប់ចូលដកលុយក្នុងទូរABA មួយភ្លែត ខណៈកំពុងចុចលេខកូដបានមួយខ្ទង់ស្រាប់តែសន្តិសុខយាមនៅកន្លែងកើតហេតុស្រែកចោរចោរៗ ពេលគាត់ក្រឡេកមកមើលម៉ូតូស្រាប់តែបាត់ ហើយក៏ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ pcx មួយគ្រឿងមិនចាំស្លាកលេខ កំពុងតែរុញធាក់យកម៉ូតូរបស់គាត់។ ភ្លាមៗនោះក៏មានការផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋ។ បន្ទាប់មករូបគាត់ជាជនរងគ្រោះបានសុំម៉ូតូបុរសម្នាក់ជិះ ដើររកនឹងឆែកតាមប្រព័ន្ធGPSក៏ឃើញម៉ូតូរបស់គាត់ដែលជនសង្ស័យលួចយកមកផ្ញើទុកក្នុងផ្ទះជួលមួយកន្លែង រួចក៏បានប្ដឹងសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ភ្លាមៗ។ ចំណែកជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ច បានយកម៉ូតូមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយឲ្យយជនរងគ្រោះដាក់ពាក្យបណ្ដឹង និងយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីសមត្ថកិច្ចប្រគល់ជូនម៉ូតូវិញ។ ចំណែកជនសង្ស័យសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?