ព័ត៌មានជាតិ
ទម្លាយឯកសារ ងារឧកញ៉ាឡើងទឹកប្រាក់ដល់ជាង ៥០ ម៉ឺនដុល្លារ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មី កែសម្រួលការផ្តល់គោរមងារឧកញ៉ា សម្រាប់សប្បុរសជនដែលធ្វើអំណោយជាថវិកា និងសម្ភារៈជូនរដ្ឋ។


តាមអនុក្រឹត្យចុះថ្ងៃ ២០ មីនា ឆ្នាំ ២០១៧ រដ្ឋាភិបាលបានកែសម្រួលការផ្តល់គោរមងារឧកញ៉ាដល់សប្បុរសជន ដែលផ្តល់ជាថវិកា ឬសម្ភារៈចាប់ពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារឡើងទៅ ដើម្បីស្នើព្រះមហាក្សត្រ ទ្រង់ព្រះរាជទានគោរមងារជា “ឧកញ៉ា”។
តាមអនុក្រឹត្យថ្មីដដែល សប្បុរសជនដែលធ្វើអំណោយជាថវិកានិងសម្ភារៈដែលមានតម្លៃលើសពី ១០០ ០០០ (ដប់ម៉ឺន) ដុល្លារឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ ១។
ទឹកប្រាក់ធ្វើអំណោយចូលរដ្ឋលើសពី ៥០ ម៉ឺនដុល្លារទើបទទួលបានងារជាឧកញ៉ា មានចំនួនកើនឡើងប្រាំដងបើប្រៀបធៀបជាមួយនឹងអនុក្រឹត្យចាស់ ខណៈដែលបច្ចុប្បន្នអ្នកដែលទទួលបានគោរមងារជាឧកញ៉ាត្រូវគេប៉ាន់ស្មានថា អាចមានរហូតដល់ជាង ៧០០ នាក់។
គួរបញ្ជាក់ថា អនុក្រឹត្យចាស់ចុះថ្ងៃ ០៥ មេសា ឆ្នាំ ១៩៩៤ សប្បុរសជនដែលធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈចាប់ពី ១០០ ០០០ (ដប់ម៉ឺន) នឹងទទួលបានគោរមងារជា “ឧកញ៉ា” តែអនុក្រឹត្យមានការកែសម្រួលឡើងវិញ ដែលទឹកប្រាក់កើនឡើងដល់ ០៥ ដង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ