Connect with us

ព័ត៌មានជាតិ

ទម្លាយ​ឯកសារ ងារ​ឧកញ៉ាឡើងទឹកប្រាក់ដល់​ជាង​ ៥០ ម៉ឺន​ដុល្លារ

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យថ្មី កែ​សម្រួល​ការ​ផ្តល់​គោរមងារ​ឧកញ៉ា សម្រាប់​សប្បុរសជន​ដែល​ធ្វើ​អំណោយ​ជា​ថវិកា និង​សម្ភារៈ​ជូន​រដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អនុក្រឹត្យ​ចុះថ្ងៃ ២០ មីនា ឆ្នាំ ២០១៧ រដ្ឋាភិបាល​បាន​កែ​សម្រួលការ​ផ្តល់​គោរមងារ​ឧកញ៉ា​ដល់សប្បុរសជន​ ដែល​ផ្តល់​ជា​ថវិកា ឬ​សម្ភារៈ​ចាប់​ពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារ​ឡើង​ទៅ ដើម្បី​ស្នើ​ព្រះ​មហាក្សត្រ​ ទ្រង់ព្រះរាជទាន​គោរមងារ​ជា “ឧកញ៉ា”។

តាម​អនុក្រឹត្យ​ថ្មីដដែល សប្បុរសជន​ដែលធ្វើ​អំណោយ​ជា​ថវិកានិង​សម្ភារៈ​ដែលមាន​តម្លៃ​លើស​ពី ១០០ ០០០ (ដប់ម៉ឺន) ដុល្លារ​ឡើង​ទៅ​ ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនាជាតិ​ថ្នាក់លេខ ១។

ទឹកប្រាក់​​ធ្វើ​អំណោយ​ចូល​រដ្ឋ​លើស​ពី​ ៥០ ម៉ឺន​ដុល្លារ​ទើប​ទទួល​បាន​​ងារ​ជា​ឧកញ៉ា​ ​មាន​​ចំនួន​កើនឡើង​​ប្រាំ​ដង​បើ​ប្រៀបធៀប​ជាមួយ​នឹង​អនុក្រឹត្យ​ចាស់ ខណៈ​ដែល​បច្ចុប្បន្ន​អ្នក​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​ អាច​មាន​រហូត​ដល់​​ជាង ៧០០ ​នាក់​។

គួរ​បញ្ជាក់​ថា អនុក្រឹត្យ​ចាស់​ចុះថ្ងៃ ០៥ មេសា ឆ្នាំ ១៩៩៤ សប្បុរសជន​ដែល​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជាថវិកា​ ឬ​សម្ភារៈ​ចាប់ពី​ ១០០ ០០០ (ដប់ម៉ឺន) នឹង​ទទួលបានគោរមងារ​ជា “ឧកញ៉ា” តែ​អនុក្រឹត្យ​មាន​ការ​កែ​សម្រួលឡើងវិញ ដែល​ទឹកប្រាក់​កើនឡើង​ដល់ ០៥ ដង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម