Connect with us

ព័ត៌មានជាតិ

ពល​ករ​ខ្មែរ​សម្រុកមកពីថៃច្រើនពេក អា​ជ្ញា​ធរខេត្ត​​បន្ទាយមាន​ជ័យ​ សម្រេចធ្វើរឿងមួយ

បានផុស

នៅ

​​លោក លី សារី​ អ្នកនាំពាក្យ​ខេត្ត​បន្ទាយមានជ័យ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែមករា​នេះ​ថា ​រដ្ឋ​បា​ល​ខេត្ត ​បាន​សម្រេចយក​វិទ្យាល័យ​សម្តេចឪ​ មួយទៀត​ធ្វើជា​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ដែល​អាចដាក់​គ្រែ​ពី​៣០០​ទៅ​៤០០​ សម្រាប់​ដាក់​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។​

លោក លី សារី​ បាន​បន្ត​ថា​ ការបន្ថែម​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង​ទៀត​នេះ ​ដោយសារ​ពលករ​ខ្មែរ​វិល​ត្រឡប់​មកពី​ថៃ​ ​​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តទៀតថា ​បច្ចុប្បន្ន​នេះ​ មាន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ទាំង​១៨​កន្លែង​រួមទាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ វិទ្យាល័យ​សម្តេចឪ​ ប្រមាណ​ជាង​៣០០០នាក់ ​និង​បា​ន​បញ្ជូន​ពលករ​ដែល​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​លើក​ទី​១ ​លើក​ទី​២​ ទៅ​ស្រុក​កំ​ណើ​ត​វិញ​ ប្រមាណ​ជាង​៤០០​នាក់​ផងដែរ​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុននឹង​ប​ញ្ជូន​ពលករ​ទៅ​ស្រុកកំណើត​វិញ​ អាជ្ញាធរ​បា​នធ្វើការ​អប់រំ​ពី​វិធាន​ការ​ ការពារ​សុខភាព​និង​ចេញ​ប​ណ្ណ​សុខភាព​ជូន​ពួកគាត់​ថា​ មិន​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ដើម្បី​ឲ្យ​អាជ្ញាធរ​នៅ​តាម​ស្រុក​រប​ស់គាត់​បា​នដឹង ​និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​បន្តទៀត​។​

​យ៉ាងណាក៏ដោយ លោក លី សារី បាន​ប​ន្ថែមថា​ ស្ថានការណ៍​កូ​វីដ​១៩ ​បច្ចុប្បន្ន​នៅ​ឯ​ខេត្ត​បន្ទាយ​មានជ័យ​ កំពុង​ស្ថិត​នៅក្នុង​ការគ្រប់គ្រង​រ​បស់​អាជ្ញាធរ​ ទោះបីជា​ខេត្ត​មាន​ពលករ​ខ្មែរ​មកពី​ថៃ ​មាន​ឆ្លង​ច្រើន​ជាងគេ​ រហូតដល់​ចំ​នួ​ន​២៥​នាក់ ​ក្នុងចំណោម​ពលករ​ឆ្លង​សរុប​៥៦​នាក់​។​

​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​១៥ ខែមករា​ ឆ្នាំ​២០២១​នេះ ​កម្ពុជា​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៤២៦​នាក់​ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ ចំនួន៣៨១​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ចំនួន៤៥​នាក់ ​ក្នុងនោះ​ពលករ​ខ្មែរ​ ចំនួន​៣៩​នាក់​ ដោយនៅ​ខេត្ត​បន្ទាយមានជ័យ​ ២៥​នាក់​ ប៉ៃលិន​២​នាក់ បាត់ដំបង​១១​នាក់ ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម