ព័ត៌មានជាតិ
ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងទៅកាន់និយតករមូលបត្រកម្ពុជា ហើយឥឡូវនេះក្រុមហ៊ុនកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើនសម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣។ កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងនៅខេត្តសៀមរាប ដោយមានអ្នកចូលរួមជាច្រើននាក់ផងដែរ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានន័យថា ជាការបើកសាលារៀនដែលមានគុណភាពបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលជាអ្នកត្រូវការខ្លាំងបំផុត។ ឥឡូវនេះយើងមាន១៥សាខា ហើយគោលដៅរបស់យើងគឺត្រូវឈានឱ្យដល់១៦០សាខា។

ពេលនេះសាធារណជន ជាពិសេសអ្នកអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្ស អាចចូលរួមក្នុងដំណើររីកចម្រើនរបស់យើងបាន។ អ្នកឧកញ៉ា បន្តទៀតថា បើយើងមានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោកហើយយើងជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយយើងបន្តផ្តល់សេវាកម្មដ៏ល្អដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា។ ដោយសារតែតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជាមានការកើនឡើង យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកការពង្រីកទីផ្សារ។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានគេស្គាល់សម្រាប់គុណភាព វិន័យ និងសេវាកម្មដ៏ឆ្នើម ហើយគណៈគ្រប់គ្រងប្រកបដោយថាមពលរបស់យើងបានផ្តោតសំខាន់លើបណ្តាញអប់រំដ៏ល្អបំផុត ធំជាងគេបំផុត និងមានទទួលខុសត្រូវបំផុតក្នុងសង្គមកម្ពុជា។ លោកបានបញ្ជាក់ថា តើគ្រួសារដែលមានជីវភាពមធ្យមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ហើយនរណាក៏អាចវិនិយោគនៅលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះបានដែរ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនបានដែរ។ ភាគហ៊ុននឹងមានតម្លៃសមរម្យ ដែលសមស្របនឹងជីវភាព និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ភាគរយនៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣។ លោកអ្នកអាចកក់ទុកដើម្បីស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការបោះផ្សាយលក់សាធារណៈចាប់ផ្តើមពីពេលនេះ ព្រោះចំនួនភាគហ៊ុនមានកំណត់ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ដែលយើងត្រូវរំពឹងថា នឹងទទួលបានការអនុម័តជាផ្លូវការនៅចុងខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ