Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការនារីនៅសាលារាជធានី ជាប្រតិបត្តិករជួរមុខ ផ្តល់សេវាសាធារណៈយ៉ាងសកម្ម

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារីចំនួន ៩៤នាក់ ដែលបាន និងកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើង ខណៈលោក និងលោកស្រី ព្រមទាំង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ច អភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទមួយ មានគោលបំណងរំលេចពីតម្លៃសុខសន្តិភាព ដែលនាំឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងជា សារបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ គាំពារ ថែរក្សា លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូននារី ដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការ ស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ។

លោក ឃួង ស្រេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែល​បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ច ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ យុទ្ធនាការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេង។

លោក ឃួង ស្រេង បានបន្តថា ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងក្នុងគោលបំណងរំលឹកវិញនូវគំរូវីរភាពរបស់បងប្អូននារី ដែលបានតស៊ូរើបម្រះ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួនចេញផុតពីការជិះជាន់ និងការរើសអើងនៅក្នុងសង្គម រហូតសម្រេចបានជោគជ័យ ទទួលបានសិទ្ធិ-សេរីភាព នឹងបានធ្វើឱ្យមានសមភាពរវាងបុរស និងស្ត្រីទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ បច្ចុប្បន្ននេះ នារីនៅតជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន។

លោក ឃួង ស្រេង បានបញ្ជាក់ថា នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌសរុបចំនួន ២៨១នាក់ ក្នុងនោះ នារីមានចំនួន ៩៤នាក់ ស្មើនឹង ៣៣,៥% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី ចំនួន ៥រូប, អភិបាលរងរាជធានី ជានារី ចំនួន ១រូប, នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជានារី ចំនួន ៣រូប, អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជានារី ១រូប, នាយិកា-នាយិការងទីចាត់ការ-អង្គភាព ចំនួន ៧រូប និងថ្នាក់ការិយាល័យ ជានារី មានចំនួន ២៥រូប ដែលកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

លោកបានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយ បញ្ហាស្រ្តីមានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម