Connect with us

ព័ត៌មានជាតិ

ផ្ទុះការរិះគន់លោកអភិបាលស្រុកព្រៃកប្បាសរឿង​ឱ្យថៅកែដីឡូត៍លុបប្រឡាយដាក់លូ

បានផុស

នៅ

ពលរដ្ឋរួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នារិះគន់កប់ៗមាត់រឿងលោក​ ឌឹម គឹមសាន្ត​ អភិបាលស្រុកព្រៃកប្បាស​ ឱ្យថៅ​កែដីឡូត៍លប់ប្រឡាយដាក់លូមានទំហ៊ំតូចក្នុងប្រឡាយមេរំដោះទឹកដែលមានទទឹង២៥ម៉ែត្រស្ថិតនៅភូមិព្រៃល្វាកើត​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីពលរដ្ឋបានឱ្យដឹងថា​ លោកអភិបាលស្រុកព្រៃកប្បាសច្រើនជំនាន់មកហើយបានទប់ស្កាត់ការដាក់លូលុបប្រឡាយ​មេរំដោះទឹកមួយនេះ ព្រោះប្រឡាមេមួយនេះមានសារៈសំខាន់ណាស់ក្នុងការំដោះទឹកឬស្តុកទឹកទុកឱ្យពលរដ្ឋប្រើប្រាស់។​ ដោយឡែកតាមប្រភពពីមន្ត្រីសាលាស្រុកព្រៃកប្បាសសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា​ ថៅកែដីឡូត៍ខាងលើកំពុងបំផ្លាញហេដ្ឋារចនាសម្ពន័របស់ស្រុក ព្រោះប្រឡាយមេមួយនេះមានទទឹង២៥ម៉ែត្រនេះមិនទាន់បូកចំណីប្រឡាយ​ផង ហើយប្រឡាយនេះត្រូវធ្វើផ្លូវអមសងខាងបង្ហូរទឹកទៅដល់បឹងកំពុងចកដែលមានប្រវែងជាង៣គីឡូម៉ែត្រ។

ប្រភពដដែលបានឱ្យដឹងទៀតថា ថៅកែដីឡូខាងលើធ្លាប់សុំច្បាប់ដាក់លូលុបប្រឡាយនេះជាច្រើនដងមកហេីយ​ តែអភិបាលស្រុកចាស់ពីមុនមកមិនអនុញ្ញាត​ តែមកដល់លោក​ ឌឹម គឹមសាន្ត​ អភិបាលស្រុកថ្មី​ បែរជាត្រូវរូវគ្នាជាមួយថៅកែដីឡូត៍អនុញ្ញាតឱ្យចាក់ដីលុប​ ធ្វើឱ្យផ្អើលទាំងពលរដ្ឋ និងមន្ត្រីគ្រាក់ៗក្នុងស្រុមតែម្តង។

ជុំវិញករណីខាងលើ លោក​ ឌឹម​ គឹមសាន្ត​ អភិបាលស្រុកព្រៃកប្បាស បានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតច្បាប់​ឱ្យថៅកែដីឡូត៍ចាក់លុបប្រឡាយដាក់លូនៅចំណុចខាងលើមែន​ ដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។លោកអភិបាលស្រុកបញ្ជាក់ទៀតថា​ បើករណីចាក់ដីលុបប្រឡាយនេះត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។

ពលរដ្ឋស្នើរឱ្យលោកអភិបាលស្រុកព្រៃកប្បាសកាយដី និងលូរបស់ថៅកែដីឡូត៍នេះចោលវិញ ព្រោះប្រឡាយរំដោះទឹកនេះជាប្រឡាយប្រវត្តិសាស្ត្រ និងជាប្រឡាយកំពុងទូកពីសង្គមចាស់៕​ 

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤៥ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម