ព័ត៌មានជាតិ
មកដឹង កន្លែងផ្តល់សេវាព្យាបាលជំងឺផ្លូវចិត្ត និងគ្រឿងញៀនជាង ៤៥០កន្លែង នៅកម្ពុជា
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាមានកន្លែងផ្តល់សេវាព្យាបាលជំងឺផ្លូវចិត្ត និងគ្រឿងញៀនចំនួន ៤៥៤កន្លែងនៅទូទាំងប្រទេស ដើម្បីព្យាបាលអ្នកជំងឺជំងឺផ្លូវចិត្ត និងគ្រឿងញៀនឱ្យមានសុខភាពល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្តីពី “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត” នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តសៀមរាប នៅថ្ងៃទី១៤ មីនា នៅសណ្ឋាគារសាន់វ៉េ លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា កន្លែងផ្តល់សេវាព្យាបាលផ្លូវចិត្ត និងគ្រឿងញៀន ចំនួន ៤៥៤កន្លែង មាននៅ មន្ទីរពេទ្យថ្នាក់ជាតិចំនួន ២កន្លែង គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ២៥កន្លែង, មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ៧២កន្លែង និងមណ្ឌលសុខភាព ៣៥៥កន្លែង។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍បន្តទៀតថា សុខភាពផ្លូវចិត្ត គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល ហើយសុខភាពផ្លូវចិត្តនេះកើតឡើងមិនមែនដោយសារតែការប៉ះទង្គិចក្នុងគ្រោះមហន្តរាយ ដូចជាសង្គ្រាមនោះទេ វាអាចកើតមានឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងផងដែរដូចជា អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរ ភាពស្លុតរន្ធត់ដែលបានជួបប្រទះដោយផ្ទាល់ ឬដោយមិនផ្ទាល់ មានជាអាទិ៍ អំពើចោរកម្ម ការទស្សនារូបភាព ឬខ្សែភាពយន្ត ឬទំព័រសារព័ត៌មានជាដើម។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្ថែមថា ក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល បានពង្រីកការគ្របដណ្ដប់សេវា និងពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនដល់ក្រុមគោលដៅងាយរងគ្រោះក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើសមាហរណកម្មសេវាទៅក្នុងសំណុំសកម្មភាពអប្បរមាសម្រាប់មណ្ឌលសុខភាព និងសំណុំសកម្មភាពបង្រ្គប់សម្រាប់មន្ទីរពេទ្យបង្អែកដែលបច្ចុប្បន្នគ្របដណ្តប់ ៤៥៤កន្លែង នៅទូទាំង ២៥រាជធានីខេត្ត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមសហការគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឱ្យការអនុវត្តផែនការគម្រោង ការងារបង្ការ ថែទាំ និងព្យាបាលអ្នកជំងឺផ្លូវចិត្ត ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានប្រសិទ្ធិភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ