ព័ត៌មានជាតិ
រកឃើញក្លឹបកម្សាន្តមួយចំនួន មិនបានចុះបញ្ជីពន្ធដារ
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដាស់តឿនដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ត្រូវមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ បន្ទាប់ពីវិធានការចុះអង្កេតសហគ្រាស រកឃើញថា មានអាជីវកម្មជាច្រើន ដែលក្នុងនោះច្រើនជាក្លឹបកម្សាន្ត គឺមិនបានចុះបញ្ជីពន្ធដារ និងចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមិនទាន់បានបំពេញតាមកាតាព្វបញ្ជីពន្ធ ត្រូវឆាប់មកបំពេញកាតព្វកិច្ចបញ្ជីពន្ធ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងទទួលការផាកពិន័យ និងមានទោសទណ្ឌនានា។

គួរបញ្ជាក់ថា ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារបង្ហាញថា គឺមានចំនួន ២៣៨.៦០លានដុល្លារ ដែលស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ប្រមាណជា១៤.៦៤លានដុល្លារ ស្មើនឹង៦.៥៤%៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ