Connect with us

ព័ត៌មានជាតិ

របង​ថ្ម​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែង​ជាង​៤០០​ម៉ែត្រ រចនា​ម៉ូដ​ដូច​គ្នាៗ ស្ថាបនា​រួច​ទាំំង​ស្រុង

បានផុស

នៅ

របង​ថ្ម​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ តាម​បណ្តា​យ​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រវែង​ជិត​១​គីឡូម៉ែត្រ​ចាប់ពី​ការ៉ាស់​សាំង​តូ​តា​ល់ ជិត​ស្តុ​ប​BKC (​កាណាឌីយ៉ា​) រហូតដល់​ស្តុ​ប​វត្ត​នាគ​វ័ន​ បាន​ដំណើរការ​ស្ថាបនា រួចរាល់​ហើយ​ក្នុង​ប្រវែង​ជាង​៤០០​ម៉ែត្រ ដោយ​ចាប់ពី​ការ៉ាស់​សាំង​តូ​តា​ល់ រហូតដល់​ជិត​ការ៉ាស់​លក់​ឡាន​ក្តាន់​២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គម្រោង​នៃ​ការរៀបចំ​សាងសង់​របង​ថ្ម​ នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ទល់មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើជា​ពីរ​ដំណាក់កាល ក្នុង​នោះ​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត​ការដ្ឋាន​ចេញពី​ការ៉ាស់​សាំង​តូ​តា​ល់ រហូតដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​មាន​ប្រវែង​៦៥០​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ហើយ​ក្នុងដំណាក់កាល​ទី​១​នេះ​ដែរ ក្រុមការងារ​បាន​ស្ថាបនា​របង​ថ្ម​នេះ ​ទៅតាម​គម្រោង​បាន ប្រវែង​៤៣៧​ម៉ែត្រ ពោល​គឺ​បាន​លេចចេញ​ជា​របង (​ចាប់ពី​ការ៉ាស់​សាំង​តូ​តា​ល់​រហូតដល់​ជិត​ការ៉ាស់​លក់​រថយន្ត​) ហើយ​ក្នុង​ប្រវែង​នេះ ក្រុមការងារ​ស្ថាបនា​បាន​រួចរាល់​ហើយ​គិត​មកដល់​ថ្ងៃទី​១៥ មករា​នេះ​។

​ចំពោះ​ដំណាក់កាល​ទី​២ នឹង​ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​នេះ រហូតដល់​ផ្លូវបត់​ទៅ​វត្ត​នាគ​វ័ន ។ ការរៀបចំ​ធ្វើ​របង​ថ្ម​ជាមួយនឹង ការរៀបចំ​ការ៉ូឡា​សម្រាប់​ថ្មើរជើង​នេះ ធ្វើឡើង​ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដោយសារតែ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ជា​ផ្លូវ​មួយ​ ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​រាល់ថ្ងៃ ដូច្នេះ​ដាច់ខាត​ត្រូវតែ​រៀបចំ​ផ្លូវ​នេះ​ឲ្យ​មាន​សោភណភាព​និង​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។

គួរ​រំលឹក​ផង​ដែរ កាលពីដើម​ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​និង​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​គម្រោង​នេះ​ផង​ដែរ ដោយ​បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយហេតុថា កំណាត់​ផ្លូវ​មួយ​នេះ មិនមាន​ផ្លូវ​ថ្មើរជើង ដូច្នេះ​យើង​នឹងធ្វើ​ឲ្យ​មាន​ចិញ្ចើម​សម្រាប់​អ្នក​ថ្មើរជើង​ដើរ​ឲ្យ​បាន​ស្អាត សមជា​ទីក្រុង​ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​លោក ហ៊ុន ម៉ា​ណែ​ត កោតសរសើរចំពោះការ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ និង​ឆត្រយោង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម