ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំផ្តល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចំនួន៤ ធំៗ ក្នុងឆ្នាំ២០២៣
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ២,០២០ ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ថិតនៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអភិបាលខេត្តថ្លែងថា ការអភិវឌ្ឍនេះ គឺជាជំហ៊ាននៃការកែលម្អបន្ថែមពី ផ្លូវក្រួសក្រហម មកផ្លូវកៅស៊ូ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ហេីយក៏ជាការចូលរួមពង្រីកក្រុងស្ទឹងសែនឲ្យកាន់តែធំទូលាយ។ ក្នុងឆ្នាំ២០២៣នេះរដ្ឋបាលខេត្តបានផ្តល់គម្រោងដល់រដ្ឋបាលក្រុងស្ទឹងសែន និងរដ្ឋបាលសង្កាត់ ចំនួន៣ បន្ថែមទៀតគឺ៖
១.គម្រោងផ្លូវបេតុងប្រវែង ៨៤៥ ម៉ែត្រ តភ្ជាប់ពីភូមិ ព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ទៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ។
២. គម្រោងផ្លូវបេតុងប្រវែង ៩០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ០៦A ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ។
៣. គម្រោងផ្លូវបេតុងប្រវែង ៥០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ០៦ ទៅកាន់ភូមិ រលួស សង្កាត់ស្រយ៉ូវ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ។



អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


