Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបបង្កើតកន្លែងកម្សាន្ដ«ភូមិខ្ញុំ» ដើម្បីអបអរខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ

បានផុស

នៅ

កម្មវិធី «ភូមិខ្ញុំ» នៃព្រឹត្ដិការណ៍អង្គរដែលបានរៀបចំឡើងដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ បានឃើញ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃក្តី សង្ឃឹម​សម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី «ភូមិខ្ញុំ» នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ភូមិខ្ញុំ ភូមិសុខសាន្ត” ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន លាតលើផ្ទៃដីបណ្ដោយពីជើងទៅត្បូងប្រវែង២០០ម៉ែត្រ និងទទឹងពីកើតទៅលិចប្រវែង៦០ម៉ែត្រ។ ភូមិខ្ញុំ បែរមុខទៅទិសខាងលិចទល់នឹង ប្រាសាទភិមានអាកាស មានខ្លោងទ្វារពីរខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញ។ នៅក្នុងភូមិនឹងរៀបចំតំបន់តាំងបង្ហាញនូវពិព័រណ៍អនុស្សាវរីយ៍រម្លឹកខួប១០ឆ្នាំនៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្តដែលមានវត្ថុយក្សជាច្រើនដូចជា អង្រុតយក្ស ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុក​និងពងមាន់យក្ស គោមមផ្កាយយក្ស និងបំពង់ទឹកត្នោតយក្ស។ នៅកណ្តាលតំបន់នេះនឹងមានសាងសង់រោងធំ សមរម្យមួយ ដើម្បីដាំរូបថតរម្លឹកខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារអាចស្នាក់នៅពេលបំពេញការងារផងដែរ។

កម្មវិធី«ភូមិខ្ញុំ» មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរដែលមានលក់ម្ហូប អាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ។ ជាងនេះទៅទៀត ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក នៅចំកណ្តាលភូមិនឹងរៀបចំរូបទន្សាយយក្ស តុបតែងលម្អដោយគោមភ្លើង ផ្កាភ្ញី និងទង់ជ្វាលាផ្សេងៗ។

បើតាមអ្នកមើលការខុសត្រូវនៅការដ្ឋានសាងសង់សំណង់កម្មវិធី ភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ បានប្រាប់កម្ពុជាថ្មីយើងថា មកដល់ពេលនេះ សំណង់សម្រេចបានប្រមាណជា៨០ភាគរយ ដែលគ្រោងនឹងតុបតែងលម្អរ​តាមរបែបបទនៃកម្មវិធីនៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខ ខណៈដែលព្រឹត្ដិការណ៍ខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គ្រាន្ដ​នឹងចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣មុខនេះ។

ក្រុមការងារសាងសង់ក៏បានបញ្ជាក់ថា នៅទីលានប្រាសាទជល់ដំរី នៃក្រុងអង្គរធំ ក៏មានកម្មវិធីជាច្រើនទៀត រួមមានកម្មវិធី “នេះមិនមែនជាសុបិន”កម្មវិធីនេះជាកម្មវិធីផ្ដល់នូវការគាំទ្រ និងជួយស្វែងរកសមាជិកក្រុមគ្រួសារបស់ប្រជាជនខ្មែរ ដែលបែកបាក់គ្នាក្នុងអំឡុងពេលសង្គ្រាម ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន។ កម្មវិធីបានបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ជាពិសេសស្របពេលនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរតែងតែជួបជុំបងប្អូនពីទីជិតទីឆ្ងាយ។

កម្មវិធី ”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើងក្នុងខ្លឹមសារអបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទី​មោទភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន។

កម្មវិធី ”សួនមុនីហទ័យ” កម្មវិធីសួនមុនីហទ័យ គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងអត្តន័យប្រមូលផ្តុំនូវសារៈសំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្បៈ ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ ក្នុងគោលបំណងបង្កើតបរិយាកាស​ជូនអ្នកចូលរួមឱ្យបានយល់ច្បាស់អំពីភាពថ្កើនថ្កាននៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ភាពទន់ភ្លន់ និងស្នាមញញឹមដ៏ថ្លៃថ្នូរប្រកបដោយភាពជឿជាក់ ជាពិសេសការផ្សារភ្ជាប់នូវក្តីស្រមៃ និងក្តីសង្ឃឹម និងភក្តីភាព របស់ប្រជាជនខ្មែរដែលមិនអាចបំភ្លេចបាន។ ដោយឡែកកម្មវិធី ”ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣”កម្មវិធីនេះជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” និងដើម្បីជាការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់រូបក្នុងការលើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែប និងសក្តានុពលរបស់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២១ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម