ព័ត៌មានជាតិ
ទីតាំងកម្សាន្តមានស្តង់ដារ នឹងទទួលបានពានរង្វាន់ Awards ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា
វិស័យបាររង្គសាល ម្ហូបអាហារ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា នឹងមានការចាប់អារម្មណ៍ទទួលស្គាល់ភាពល្បីល្បាញបន្ថែមទៀតទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ខណៈដែលកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ពានរង្វាន់ «Top30 Bar Awards» របស់កម្ពុជា។

តាមគម្រោងព្រឹត្តិការណ៍នេះ រៀបចំនៅថ្ងៃទី ៣០ ខែ មីនា ខាងមុខ ដោយរំពឹងថា នឹងក្លាយទៅជាកម្មវិធីលំដាប់ស្តង់ដាសម្រាប់សេវាកម្ម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក Alvin Sinclair ស្ថាបនិកនៃ Top30 Awards បានឱ្យដឹងថា ពានរង្វាន់ Top30 Bar Awards នៅកម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយក្នុងការផ្សព្វផ្សាយពីការចូលរួមធ្វើបដិសណ្ឋារកិច្ច ដើម្បីទាក់ទាញទេសចរ ខណៈដែលទីក្រុងភ្នំពេញមានភាពស្រស់ស្អាតមិនចាញ់ទីក្រុងល្បីៗនានាក្នុងតំបន់ឡើយ។
លោក Sinclair បានថ្លែងដូច្នេះថា៖ «ដើម្បីចូលរួមក្នុងការប្រកួតបាន គ្រាន់តែទទួលប័ណ្ណ «Voucher» ចំនួនពីរប៉ុណ្ណោះ ដើម្បីឱ្យអ្នករៀបចំអាចទៅទទួលទានអាហារ និងភេសជ្ជៈនៅទីនោះ រួចធ្វើការវាយតម្លៃ។ យុទ្ធនាការនេះ នឹងជួយផ្សព្វផ្សាយប្រទេសកម្ពុជា ដើម្បីទៅកាន់មនុសុ្សម្នាទាំងឡាយមកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ពួកគេនឹងដឹងពីកន្លែងដែលត្រូវដើរលេង ភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន»។

បើតាមលោក Sinclair ពានរង្វាន់Top30 Bar Awards មិនមែនត្រឹមតែជាកម្មវិធីផ្តល់ចំណាត់ថ្នាក់នោះទេ ប៉ុន្តែជាកម្មវិធីមួយដើម្បីវាយតម្លៃគុណភាពនៃបារកំពូលៗទាំង៣០ ហើយអបអរពួកគេជាមួយនឹងពានរង្វាន់សម្រាប់បារដែលល្អអស្ចារ្យផងដែរ។
កម្មវិធី Cambodia Top30 Bar Awards ក៏នឹងរៃអង្គាសថវិកាសម្រាប់អង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការសប្បុរសធម៌ មានបទពិសោធន៍ជាង១៦ឆ្នាំ ក្នុងការប្រើប្រាស់កម្មវិធីអប់រំកីឡា និងអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្លាស់ប្តូរជីវិតកុមារកម្ពុជា ក្នុងការកសាងអនាគតដ៏ភ្លឺស្វាង។
សូមបញ្ជាក់ថា ពានរង្វាន់នេះ មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី និងទទួលបានការគាំទ្រដោយ HEINEKEN Cambodia នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្នុងការផ្តល់ពានរង្វាន់ដល់បារ និងអ្នកក្រឡុកស្រាល្អបំផុតប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមជាមួយនឹងការជ្រើសរើសបារចំនួន ១៥០ ដែលបានចុះបញ្ជីនៅទូទាំងទីក្រុងសំខាន់ៗនៃប្រទេសកម្ពុជា ដោយបន្តជម្រុះយកមកនៅត្រឹម ១០០បារប៉ុណ្ណោះ។ បារដែលបានជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យ ដើម្បីស្វែងរកអ្នកឈ្នះចុងក្រោយចំនួន ៥០ ហើយការវាយតម្លៃនេះ នឹងបន្តធ្វើរហូតទាល់តែជម្រុះទាំងអស់មកត្រឹម ៣០ ដែលត្រូវបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់ចុងក្រោយ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?