ព័ត៌មានជាតិ
សហគមន៍ផ្សោត ព្រះរំកិល មានតំបន់ទេសចរណ៍៧កន្លែង ទាក់ទាញភ្ញៀវទេសចរ
ប្រជាសហគមន៍ អេកូទេសចរណ៍ផ្សោត ព្រះរំកិល រៀបចំឱ្យមានខ្សែចង្វាក់ទស្សនាចរដីកោះដ៏ស្រស់ស្អាតបែបធម្មជាតិ ចំនួន៧កន្លែងនៅតាមដងទន្លេមេគង្គលើ ដើម្បីចូលរួមគាំទ្រគោលការណ៍របស់ក្រសួងទេសចរណ៍ ។

លោក ផយ វណ្ណា សមាជិកសហគមន៍ផ្សោត ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា សមាជិកសហគមន៍បានត្រៀមលក្ខណរួចជាស្រេច នៅមធ្យោបាយដឹកជញ្ជូន ដើម្បីបំរើសេវាកម្មទេសចរណ៍ជូនភ្ញៀវធ្វើ ដំណើរកំសាន្ដ ទៅតាមចំណុចដីកោះចំនួន៧កន្លែង នៅក្នុងតំបន់ទេសចណ៍ឃុំព្រះរំកិល។ លោកបន្តថា ចំណុចដែលត្រូវទៅទស្សនាចំនួន៧កន្លែង រួមមាន (-ទេសភាពកោះល្ង -កោះពាង-កោះលន់-កោះទន្សាយ-កោះឈើទាលតូចធំ- ជើងភ្នំបន្ទំចេក-ឆ្នេរកូនភ្នំខ្សាច់)ជាដើម។ល។

លោកស្រី គាង រចនា ប្រជាពលរដ្ឋនៅភូមិអន្លង់ស្វាយ លក់សម្លៀកបំពាក់នៅតំបន់នេះបានបញ្ជាក់ថា កត្តានេះហើយ ដែលអាចទាក់ទាញភ្ញៀវឱ្យមកម្តងហើយឱ្យចង់មកម្តងទៀត ចំណែកប្រជាសហគមន៍ ក៏រកប្រាក់កម្រៃបានទៅតាមនោះដែរ។

លោកស្រី មាស នួន ភ្ញៀវទេសចរមកពីខេត្តកំពង់ចាម បានទទួលស្គាល់ថា នេះជាសម្បត្តិធនធានធម្មជាតិដែលប្រទេសកម្ពុជាយើងមាន ហើយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនមិនទាន់បានមកឃើញនៅឡើយនោះទេ។
លោកស្រីអះអាងថា នឹងជួយផ្សព្វផ្សាយសក្តានុពលតំបន់នេះឱ្យភ្ញៀវទេសចរបានដឹង និងនាំគ្នាមកទស្សនា ព្រោះនៅពេលមកដល់នឹងបានឃើញសត្វស្លាបលើដីកោះ ដ៏ស្រស់ស្អាត បែបធម្មជាតិប្លែកៗ នឹងបានឃើញទឹកដីព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ២០០២ ដែលធ្លាប់មានការគាំទ្រពីអង្គការម្លប់ បៃតង និងមានសត្វផ្សោតជាចក្ខុវិស័យ តែក្រោយពីមានទំបន់ ដនសា ហុង បង្កើតឡើងនៅជិតនេះ ត្រីផ្សោតបានធ្វើការផ្លាស់ទី និងខ្លះទៀតជាប់មងបណ្ដាលឱ្យស្លាប់ ទើបសហគមន៍នាំគ្នាផ្លាស់ប្តូរ និងរៀបចំតំបន់ទីតាំងចំនួន០៧កន្លែងសម្រាប់ជូនភ្ញៀវទស្សនាបន្ថែមទៀត៕
អត្ថបទ៖ ងិនលីម





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ