ព័ត៌មានជាតិ
យុវជនមួយក្រុម នឹងបើកយុទ្ធនាការរត់ ៨.១គ.មនៅសៀមរាប ដើម្បីសិទ្ធិនារីនៅកម្ពុជា
ក្រុមយុវជនពណ៌ស្វាយ បានរៀបចំយុទ្ធនាការពណ៌ស្វាយរត់ចម្ងាយ ៨.១ គីឡូម៉ែត្រ នៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ត្រី និងអបអរសាទរទិវាសិទ្ធិអន្តរជាតិនារី ៨មីនា លើកទី១១២។ យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ទី២៥ និងទី២៦ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយជ្រើសរើសអ្នកចូលរួមចំនួន១០០នាក់។ ប៉ុន្តែ នៅមិនទាន់បើកទទួលពាក្យចូលរួមនៅឡើយទេ។

សមាជិកក្រុមយុវជនពណ៌ស្វាយ កញ្ញា ហ៊ន សុខលាង បានប្រាប់“កម្ពុជាថ្មី”ថា គោលបំណងនៃការបង្កើតយុទ្ធនាការនេះឡើងមក គឺដើម្បីពង្រឹងការយល់ដឹង សមត្ថភាព ភាពក្លាហានរបស់យុវជន ជាពិសេស ស្ត្រីចូលរួមក្នុងសង្គម និងលើកស្ទួយការគោរពសិទ្ធិស្ត្រីកាន់តែមានភាពទូលំទូលាយគ្រប់មជ្ឈដ្ឋានទាំងអស់។ បន្ថែមលើនេះ ក៏ជាការរួមចំណែកក្នុងការអបអរសាទរទិវាសិទ្ធិអន្តរជាតិនារីលើកទី១១២ផងដែរ។ ម្ប៉ាងវិញទៀត ក៏ជាការបង្កើនការចូលរួមការគោរពសិទ្ធិស្រ្តីតាមរយៈការរត់ម៉ារ៉ាតុង ការបង្ហាញសារ និងការធ្វើវីឌីអូ និងការចែករំលែករបស់អ្នកចូលរួម ព្រមទាំងបង្កើនទំនាក់ទំនងសាមគ្គីភាពជាមួយអ្នកចូលរួមផ្សេងទៀត។

កញ្ញា ហ៊ន សុខលាង បន្ថែមថា ក្នុងឆ្នាំ២០២៣នេះ ក្រៅពីមានយុទ្ធនាការរត់ដើម្បីសិទ្ធស្រ្តី ក៏មានជាការបង្ហោះសារផ្សេងៗទាក់ទងជាមួយនឹងសិទ្ធិរបស់ស្រ្តី នៅលើទំព័រហ្វេសបុកផងដែរ ដើម្បីផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែមានឥទ្ធិពល។

រីឯ កញ្ញា ឌី រុចារ្យសុជិនី សមាជិកម្នាក់ទៀតរបស់ក្រុមយុវជនពណ៌ស្វាយ បានឱ្យ “កម្ពុជាថ្មី” ដឹងថា យុទ្ធនាការនេះ ទទួលបានការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលនានា មានដូចជា សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការលីកាដូ ហើយក៏គ្រោងនឹងស្នើសុំជំនួយពីអង្គការ និងក្រុមហ៊ុនផ្សេងៗទៀត។
ចំពោះការចំណាយនានារបស់យុវជនចូលរួមយុទ្ធនាការនេះ គឺខាងអ្នករៀបចំកម្មវិធីរ៉ាប់រងទាំងអស់។ ក្នុងនោះ បានរៀបចំជា២ផ្នែក ដោយផ្នែកទី១ សម្រាប់យុវជនមកពីភ្នំពេញ ២៥នាក់ ខាងអ្នករៀបចំកម្មវិធី រ៉ាប់រងការធ្វើដំណើរ អាហារហូបចុក និងកន្លែងស្នាក់នៅ។ ចំណែក យុវជនចូលរួម៧៥នាក់ដែលនៅខេត្តសៀមរាបស្រាប់ គឺកម្មវិធីផ្តល់ជូនអាហារ២ពេល គឺពេលព្រឹក និងពេលថ្ងៃត្រង់។ នេះបើតាមការលើកឡើងរបស់កញ្ញា ឌី រុចារ្យសុជិនី។


សមាជិកក្រុមយុវជនពណ៌ស្វាយបានឱ្យដឹងទៀតថា ក្រុមយុវជនយុវជនពណ៌ស្វាយ ត្រូវបានបង្កើតឡើងមកតាំងពីឆ្នាំ២០២២ ដើម្បីធ្វើយុទ្ធនាការអបអរសាទរចំពោះទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា សម្រាប់ការលើកស្ទួយសិទ្ធិស្រ្តី និងបុរសឱ្យមានភាពស្មើគ្នា។ នៅឆ្នាំ២០២២ ក្រុមមួយនេះ បានធ្វើយុទ្ធនាការនានាតាមរយៈអនឡាញ មានដូចជាស្រង់នូវពាក្យសម្តីរបស់យុវជន ដើម្បីអបអរដល់ទិវាសិទ្ធិអន្តរជាតិនារី ដែលគាំទ្រដោយ CYN ។ ដោយឡែក ឆ្នាំ២០២៣ គឺជាឆ្នាំដំបូង ដែលក្រុមយុវជនពណ៌ស្វាយបានធ្វើយុទ្ធនាការដ៏ធំនេះឡើងមក ហើយក៏ជាឆ្នាំដែលក្រុមយុវជនពណ៌ស្វាយមានទំព័រហ្វេសបុកផ្ទាល់ខ្លួនផងដែរ។
យុវជនពណ៌ស្វាយ មានសមាជិកស្នូលចំនួន៣នាក់ និងមានក្រុមការងារចំនួន១០នាក់។ យ៉ាងណាមិញ តាមរយៈការធ្វើយុទ្ធនាការនេះ យុវជនពណ៌ស្វាយ សង្ឃឹមថា នឹងមានអ្នកចូលរួមច្រើន ហើយសង្គម ក៏ដូចជាអ្នកចូលរួមផ្ទាល់ នឹងរួមគ្នាលើកស្ទួយពីសិទ្ធិរបស់ស្ត្រី និងឆ្លៀតឱកាសនេះ បង្កើតទំនាក់ទំនងល្អក្នុងសង្គម។ នៅឆ្នាំបន្តបន្ទាប់ទៀត ក្រុមយុវជនពណ៌ស្វាយ ក៏មានគម្រោងបង្កើតយុទ្ធនាការធំបែបនេះ ដើម្បីអបអរដល់ថ្ងៃទិវាសិទ្ធិអន្តរជាតិថែមទៀតផង៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ