ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀងបន្តដោះស្រាយជាមួយពលរដ្ឋឈូសឆាយអាស្រ័យផលលើដីរដ្ឋក្រៅប្រព័ន្ធតុលាការ
តំណាងអភិបាលខេត្ត លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្ត ធ្លាប់ជម្រាបជូនប្រជាពលរដ្ឋដែលបានចូលកាប់រានឈូសឆាយហ៊ុព័ទ្ធរបង និងដាំដំណាំអាស្រ័យ ផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលនាពេល កន្លងមក ទីតាំងដីព្រៃត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់តូបនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបាន មករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្ស ឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក។

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ម៉ែន អេង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះ ជាលក្ខណ:ក្រៅប្រព័ន្ធតុលាការ។
រដ្ឋបាលខេត្ត បានចុះអនុវត្តប្រកាសសេចក្តីសម្រេចលេខ០២៨/២៣ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ដីពីការបញ្ឈប់ការកាប់រាន ឈូសឆាយហ៊ុព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង យោងសេចក្តីសម្រេចលេខ ០២៦ គជដព ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ន្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ និងរបាយការណ៍លេខ ០១៦/២៣ របកចុះថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តជ្រាបថា ទីតាំងដីស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង នេះ គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង ចំពោះសកម្មភាព នៃការចូលកាប់រានឈូសឆាយហ៊ុព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីខាងលើនេះ គឺជាការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលអាចនឹងត្រូវទទួលទោសដូចមានចែងកំណត់ នៅក្នុងច្បាប់ភូមិបាលច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ជាធរមានផ្សេងៗទៀត។

ក្នុងករណីផុតថ្ងៃកំណត់បងប្អូនមិនទាន់រើរបង និងចាកចេញពីទីតាំងដីខាងលើរដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។
បើតាមរដ្ឋខេត្តបានបង្ហាញថា តាមការចុះពិនិត្យលើសំណុំរឿងនេះជាញឹកញាប់រកឃើញមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារ មកពាក់ព័ន្ធ ទៅនឹងដី ៤៧៦ហិកតា ដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតា តែប៉ុណ្ណោះ។

ចំណែកឯទំហំដី ១៦៣ហិកតា រដ្ឋាភិបាលស្នើសុំអនុបយោគ ឱ្យទៅជាដីសម្បទានសង្គមកិច្ច ដើម្បីសាងសង់ផ្ទះជូននិវត្តន៍ជនពលី និងគ្រួសារកងទ័ពអស់ហើយ។ បច្ចុប្បន្នមិនមានដីសម្រាប់ប្រគល់ជូនពួកគាត់ទៀតទេ ហើយនាពេលកន្លងទៅថ្មីៗនេះ ក្រុមការងារទាំងមូលក៏ធ្លាប់បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង៧៨គ្រួសារ ឲ្យបញ្ឈប់ការទាមទារនិងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀតផងដែរ៕
ដោយ:ភក្ដី




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ