Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័ស្តុ ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​កាត់​ឫស​សី​មា​ព្រះវិហារ

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កន្លងផុតទៅ នៅ វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័ស្តុ ដែលមាន​ទីតាំង​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ នឹងមាន​កម្មវិធី​បុណ្យ​ដ៏​ធំ​មួយ នោះ​គឺ​បុណ្យ​កាត់​ឫស​សី​មា​ព្រះវិហារ នៅ​ក្នុង​ទី​អារាម​នេះ ដែល​ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការរៀបចំ​ពិធីបុណ្យ​ដ៏​ធំ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន នៅ​រសៀ​ល​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ២០២៣​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក៏ដូចជា​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ទីតាំង នៅក្នុង​បរិវេណ​វត្ត​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បូរី​កបិល​ភ័ស្តុ​នេះ ដើម្បី​ត្រៀម​រៀបចំ​ឲ្យ​បាន​ប្រសើរឡើង ដោយ​គិតគូរ​ទាំង​សណ្តាប់ធ្នាប់ របៀបរៀបរយ​និង​បរិស្ថាន​អោយបាន​ល្អប្រសើរ ពេល​កម្មវិធី​បុណ្យ​ចាប់ផ្តើម ដោយសារតែ​ពិធីបុណ្យ​នេះ​នឹងត្រូវ​ធ្វើឡើង​រយៈពេល​៣​យប់​និង ៤​ថ្ងៃ​មាន​ទាំង​ការរៀបចំ​សម្តែង​សិល្បៈ​កំសាន្ត​ផងដែរ​។

បើ​ទោះបី​ជា​យ៉ាង​ណា​ក្តី ក្រុមការងារ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ បាននឹងកំពុង​ចាប់ផ្ដើម​ដំណើរការ​សំអាត លាបថ្នាំ​ចេតិយ ក៏ដូចជា​ទីតាំង​ផ្សេងទៀត​ជា​បណ្តើរៗ​ហើយ ទាំង​ទីតាំង​ធ្វើ​រោង​សិល្បៈ ទីធ្លា​ចំណត​យានយន្ត​ជាដើម ពោលគឺ​ពេល​កម្មវិធី​ចាប់ផ្តើម អ្វីៗ​ត្រូវ​បាន​ត្រៀម​រៀបចំ​រួចជាស្រេច​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម