ព័ត៌មានជាតិ
សម្ដេចតេជោ អង្វរដល់រដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារណាមួយ ត្រូវពិនិត្យឲ្យបានច្បាស់
ពីវេទិកាចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្ដេច បានចារប៉ិចក្រហមលើឯកសាររបស់រដ្ឋមន្ត្រីមួយចំនួន ដែលបានផ្ញើមកសម្ដេចខុសអក្ខរាវិរុទ្ធ ឬកាលបរិច្ឆេទ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «បាននិយាយទៅដល់ហ្នឹង គឺសុំនិយាយផងដែរ ក្រែងលោអាប៉ិចក្រហមហ្នឹង វាមិនបានទៅដល់រដ្ឋមន្ត្រី ប៉ិចក្រហមរបស់ខ្ញុំទៅច្រើនណាស់ តែវានៅដដែល ថ្ងៃហ្នឹងនិយាយតែម្ដង ប៉ិចក្រហមរបស់ខ្ញុំតែងតែចារត្រឡប់ទៅវិញ គឺខុសតែងចារត្រឡប់ទៅវិញ ប៉ុន្តែក្រែងលោមិនបានទៅដល់រដ្ឋមន្ត្រី អញ្ចឹងថ្ងៃនេះខ្ញុំនិយាយ ម៉ង»។
សម្ដេចនាយករដ្ឋមន្ត្រី បានអង្វរដល់រដ្ឋមន្ត្រីទាំងឡាយ មុនពេលចុះហត្ថលេខាលើឯកសារណាមួយ សូមពិនិត្យឲ្យបានច្បាស់ទៅលើអក្ខរាវិរុទ្ធ និងកាលបរិច្ឆេទ ជាដើម។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តបែបនេះថា «ខ្ញុំសូមអង្វរករឲ្យលោករដ្ឋមន្ត្រីទាំងឡាយ ឯកឧត្ដម លោកជំទាវ ជារដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាមើលឲ្យច្បាស់មើល តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី អានេះផ្ញើមកនាយករដ្ឋមន្ត្រីណា មិនមែនផ្ញើទៅណាទេ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឲ្យច្បាស់»៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»