ព័ត៌មានជាតិ
ថ្វីត្បិតសំរាមវាមានក្លិនស្អុយ ក៏ពិតមែន តែវាជាជីវិតរបស់ពួកខ្ញុំ
ពលរដ្ឋ៦០គ្រួសារ ដែលមានប្រហែលជាង៣០០នាក់ បានរស់នៅលើគំនរសំរាម ក្នុងតំបន់វាលចាក់សំរាម ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយពឹងផ្អែកទៅលើការរើសសំរាម ដើម្បីចិញ្ចឹមជីវិត។
បើនិយាយពីសំរាមច្បាស់ជាមនុស្សម្នាក់ៗមានការខ្ពើមរអើមខ្លាំងណាស់ ដោយពួកគេ យល់ថា សំរាមមានក្លិនស្អុយ ឆ្អេះឆ្អាប ថែមទាំងមានរុយរោមនិងមានដង្កូវទៀតផង ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋ ចំនួនប្រមាណជាង៦០ គ្រូសារ ដែលគិតជាសមាជិត មានក្មេង មានចាស់សរុបមិនតិចជាង៣០០នាក់នោះ បែរជាពួកគាត់និយាយថា ថ្វីត្បិតសំរាមវាមានក្លិនស្អុយ ក៏ពិតមែនតែវាជាជីវិតរបស់ពួកគាត់ពីព្រោះពួកគាត់រាល់ថ្ងៃរស់ នៅជាមួយនិង គំនរសំរាម អាស្រ័យជីវិត រស់ជាប្រចាំដោយសារ រើសសំរាម (អេតចាយ)លក់ប្តូរ យកប្រាក់ មក ទិញអង្គរ និងសម្ភារៈផ្សេងៗប្រើប្រាស់ និង សម្រាប់ ផ្គត់ផ្គង់ដល់កូនៗរបស់ពួកគាត់ទៅសាលារៀន ផងដែរ។


បងស្រី ឈ្មោះ ហ៊ុល សំអូន អាយុ៥៥ឆ្នាំជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋ ជាច្រើន រស់ នៅលើគំនរសំរាម បាននិយាយរៀបប្រាប់ឲ្យដឹងថា រូបគាត់ក៏ដូចបងប្អូនផ្សេងទៀត ម្នាក់ៗបានមករស់នៅរើសសំរាម (អេតចាយ)ក្នុងតំបន់វាលចាក់សំរាម ស្ថិតក្នុង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់នេះ មិនតិចជាង១០ឆ្នាំនោះឡើយ។



បងស្រី បានបន្តទៀតថា ចំពោះសំរាម អ្នកផ្សេងគេថាសំរាមគួរឲ្យខ្ពើមរអើម ប៉ុន្តែសម្រាប់ពួកគាត់គ្មានជម្រើសទេ ដោយសារតែជីវាភាពក្រីក្រ បានប្រមួលកូនចៅមករស់នៅលើគំនរ សំរាម រើសសំរាម(អេតចាយ) លក់ប្តូរយកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ អាច រកប្រាក់ពីការលក់អេតចាយបាន ២ទៅ៣ម៉ឺនរៀលគ្រាន់រស់ដែរ សរុបសេចក្តីមក ពូកគាត់ មានក្មេង មានចាស់ ចំនួនប្រមាណ ជាង៦០ គ្រូសារ សរុបជាសមាជិកមិនតិចជាង៣០០នាក់នោះ សុទ្ធសឹងរស់នៅអាស្រ័យ លើគំនរសំរាមទាំងអស់ មិនមានមុខរបរផ្សេងនោះទេ។
ចំពោះបញ្ហារើសសំរាមវិញបងស្រី ហ៊ុល សំអូន ក៏បានឲ្យដឹងផងដែរ ក្នុងមួយថ្ងៃបែង ចែកចេញជា៣ វេនគឺពេលព្រឹក ពេលថ្ងៃនិងពេលរសៀល ឬយប់ ហើយសំរាម (អេតចាយ)ដែលរើសបាន គឺច្រកបាវទុក រយៈពេល៤ទៅ៥ថ្ងៃទើបលក់ម្តង ដោយថៅកែអេតចាយ គេមកទិញដល់កន្លែង គឺម្នាក់ៗអាចលក់បានខ្លះបាន ២០ម៉ឺនរៀល ខ្លះលក់បាន រហូតទៅដល់ ៣០ម៉ឺន ក៏មានដែរ គឺអាស្រ័យលើគ្រូសារ មានសមាជិកតិចឬច្រើនពោល គឺ គ្រូសារណាមានសមាជិក ច្រើនគេរើសបានច្រើនលក់បានលុយច្រើន។ ហើយប្រាក់ដែលរកបាននេះ ថ្វីត្បិត មិនតិចទូចក៏ពិតមែន តែសម្រាប់ពួកគាត់អាចទប់ទល់ ជីវភាពប្រចាំថ្ងៃបាន និង មួយភាគសម្រាប់ផ្គត់ផ្គង់ កូនចៅទៅសាលារៀនសូត្រ ហើយកូនចៅទៅសាលា គឺមិនធ្វើដំណើរថ្មើរជើង ដូចពេលប៉ុន្មានឆ្នាំនោះទេ គឺមានម៉ូតូ កង់បី ដែលឧបត្ថម្ភដោយ លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុសម្រាប់ជិះទៅមក ហើយម៉ូតូកងបីនេះ ក៏ជាមធ្យោបាយសម្រាប់ដឹកបងប្អូន រស់នៅតំបន់គំនរសំរាមនេះពេលមានជំងឺឈឺស្កាត់យប់ព្រលប់ទៅមន្ទីរពេទ្យ ផងដែរ។



លោក កៅ ឡេង មេឃុំអូរឧកញ៉ាហេង បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ រស់នៅលើគំនរសំរាមនេះ មានចំនួនប្រមាណ ៦០ ជាគ្រូសារដោយភាគច្រើនជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមានប័ណ្ណបោះឆ្នោតនៅ ឃុំអូរឧកញ៉ាហេងនេះ តែម្តង និងមួយចំនួន មកពីបណ្តាលខេត្តផ្សេងៗ បានមករស់នៅប្រកបមុខរបររើសសំរាម ផងដែរ។ ចំពោះបញ្ហាសុខភាពវិញ តាមកត់សម្គាល់ ឃើញថា បងប្អូនប្រជាពលរដ្ឋហាក់មិនសូវមាននរណាម្នាក់ឈឺស្កាត់អ្វីទេ ពោលគឺពួកគាត់ ហាក់បីដូចស៊ាំទៅ និងអាកាសធាតុតំបន់នោះយ៉ាងដូចច្នេះដែរ ប៉ុន្តែបើសិនជាពួកគាត់មានជំងឺយប់ព្រលប់ក៏មិនពិបាកដែរ ពីព្រោះមណ្ឌលសុខភាពនៅជិតមិនឆ្ងាយពីតំបន់ពួកគាត់រស់នៅនោះទេ និងមានរថយន្ត សង្គ្រោះ របស់ មណ្ឌលសុខភាពនៅប្រចាំជានិច្ច។ ដោយឡែកសម្រាប់ក្មេងតូច ៗដែលក៏មានម៉ូតូកង់បី សម្រាប់ដឹកទៅសាលាទាំងទៅទាំងមក ផងដែរ ដោយម៉ូតូកងបីនោះ ជាម៉ូតូឧបត្ថម្ភដោយលោកយន្តមីន អតីតអភិបាលខេត្តព្រះសីហនុ ចំណែកសេវាជួលអ្នកបើកម៉ូតូកង់បីដឹកក្មេងទៅមកសាលា គឺ លោកជាអ្នករាប់រង់ចំណាយដោយផ្ទាល់ គឺក្នុង១ខែ ប្រមាណ៧០ ទៅ៨០ម៉ឺនរៀល ផងដែរ។



គួរបញ្ជាក់ផងដែរថា សំរាមទូទាំងក្រុងព្រះសីហនុមានក្នុងមួយថ្ងៃមានចំនួនប្រមាណមិនតិច ជាង ៣០០តោននោះឡើយ នេះបើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីសំណាក់ លោក ហេង ប៉េង ហាក់ ប្រធានសាខា ក្រុមហ៊ុនKSWM ដែលជាក្រុមហ៊ុនទទួលបន្ទុក លើសេវាដឹកជញ្ជូនសំរាម ក្នុងខេត្តព្រះសីហនុ៕
អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ