ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ណែនាំឲ្យដាក់តម្លៃលើផលិតផល និងចំណីអាហារ ដែលប្រជាពលរដ្ឋលក់តូចតាច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំឲ្យមានការដាក់តម្លៃទៅលើផលិតផលនានា ជាពិសេសទៅលើផលិតផល និងចំណីអាហារ ដែលប្រជាពលរដ្ឋលក់តូចតាច។

នៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម សហការគ្នាដើម្បីដាក់តម្លៃនៅលើផលិតផលនានា ជាពិសេសអ្នកលក់តូចតាច ដើម្បីកុំឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិបាកសួរតម្លៃបន្តទៀត ជាពិសេសនៅក្នុឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សូមឲ្យក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នា ដើម្បីដាក់ជាតម្លៃកុំឲ្យពិបាកសួរៗ ដូចជាជនបរទេស ឧទាហរណ៍ថា គាត់ចង់ស៊ីនំ នំហ្នឹងវាតម្លៃប៉ុន្មាន គឺគាត់អត់ដឹង បើអញ្ចឹងទេយើងសរសេរទៅ»។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ការសរសេរតម្លៃនៅលើផលិតផល និងចំណីអាហារបែបនេះ គឺមានភាពងាយស្រួលទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ តាមការកត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺផលិតផលភាគច្រើនហើយដែលបានដាក់តម្លៃ តែនៅសល់អ្នកដែលលក់ផលិតផល និងចំណីអាហារតូចតាច ដែលមិនទាន់បានដាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ