Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ​ស្នើឱ្យពន្លឿន​ជួសជុលព្រះរាជដំណាក់​ខេត្តសៀមរាបឡើងវិញ​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​នៅថ្ងៃទី ១៦ ខែមីនា ​បានស្នើឱ្យពន្លឿន​ជួសជុលព្រះរាជដំណាក់​ខេត្តសៀមរាបឡើងវិញ​ក្រោយរងការខូចខាត​ដោយសារគ្រោះអគ្គិភ័យ​ ឆាបឆេះកាលពីយប់ថ្ងៃទី ១២ ខែមីនា កន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន លើកឡើង​នៅក្នុងពិធីអញ្ជើញ​ប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យបៀលប្រាយ​ នៅថ្ងៃទី ១៦ ខែមីនានេះ ដោយជំរុញឱ្យសម្ដេចចៅហ្វាវាំង គង់ សំអុល ពន្លឿនការជួសជុលឡើងវិញ​ទោះចំណាយថវិកាប៉ុន្មានក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការចូលរួមសោកស្ដាយ​ចំពោះហេតុការណ៍​ឆេះព្រះរាជដំណាក់ខេត្តសៀមរាបនេះដែរ និងប្រតិកម្មចំពោះក្រុមប្រឆាំងនៅបរទេសដែលបានបំភ្លៃការពិតចោទប្រកាន់ថា រាជរដ្ឋាភិបាលជាអ្នករៀបចំឱ្យមានករណីនេះកើតឡើង។

សម្ដេចតេជោ ហ៊ុន សែនថ្លែងថា៖«ឥឡូវបញ្ហានេះ គឺបកស្រាយ​ត្រឹមតែកម្រិតនៃសេចក្ដីប្រកាស​របស់ក្រសួងព្រះបរមរាជវាំង​ទាក់ទងនឹង​ការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹងដូចដែលពួកទមិឡឥតសាសនាបកស្រាយពីខាងក្រៅថា នេះគឺជាការរៀបចំមួយរបស់គណបក្សប្រជាជន​ និងរាជរដ្ឋាភិបាល។ ខ្ញុំអំពាវនាវ​ទៅបារមីព្រះអង្គចេក ព្រះអង្គចម​ សូមឱ្យព្រះអង្គកុំត្រាប្រណី​ពួកនេះឱ្យសោះ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឱ្យអាជ្ញាធរ សមត្ថកិច្ចយកចិត្តទុកដាក់ ប្រុងប្រយ័ត្នបញ្ហាអគ្គិសភ័យ ខណៈករណីឆេះ កើតឡើងសឹងរាល់ថ្ងៃ៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម