Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ញើសារដល់ជនបរទេសទាំងឡាយ មិនចំាបាច់ថតតាមផ្កាយរណបពីការសាងសង់កំពង់ផែរាមរបស់កម្ពុជាទេ

បានផុស

នៅ

ពីវេទិកាចែកសញ្ញាបត្រ ជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា តាមរយៈកំពង់ផែរាមកំពុងបានចាប់ផ្ដើមឡើងវិញ ហើយសម្ដេចបានផ្ញើសារដល់ជនបរទេសទាំងឡាយថា មិនចំាបាច់ថតរូបភាពតាមរយៈផ្កាយរណប អំពីការសាងសង់កំពង់ផែរាមរបស់កម្ពុជា នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំជូនសារទៅអ្នកទាំងឡាយ មិនចាំបាច់ថតពីផ្កាយរណបអីទេ មិនចាំបាច់ថតទេ កម្ពុជាបានប្រកាសហើយតើ ទៅបើកការដ្ឋាន សម្ដេចពិជ័យសេនា ទៀ បាញ់ ទៅបើកការដ្ឋានតើ ​ហើយថាបើកការដ្ឋានហើយ គេធ្វើហើយកុំខ្វល់ពេក ម៉េចក៏ចាំបាច់ថា អាហ្នឹងជាព័ត៌មានចារកម្ម បើគេបើកចំហហើយ ចាំបាច់ទៅស្អី លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា​ ទឹកដីនេះជារបស់កម្ពុជា ដូច្នេះកម្ពុជា មានសិទ្ធិពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៧ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម