ព័ត៌មានជាតិ
សម្ដេចស ខេង៖ រដ្ឋបាលខេត្តមានសិទ្ធិផ្តល់ការអនុញ្ញាតវិនិយោគមិនលើស ៥ លានដុល្លារ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាផ្អែកលើសិទ្ធិអនុគ្រោះវិនិយោគ បានសម្រេចផ្ដល់សិទ្ធអំណាចដល់រដ្ឋបាលខេត្តអាចសម្រេចការអនុញ្ញាតលើការវិនិយោនានា ក្នុងទុកវិនិយោគ ដែលមានទំហំទឹកប្រាក់មិនលើសពី ៥លានដុល្លារអាមេរិកឡើយ។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលក្នុងឆ្នាំ២០២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរយៈការអនុវត្តច្បាប់ ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្ត គឺ រដ្ឋបាលខេត្តមានសិទ្ធិសម្រេច អនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគដែលមានទំហំទឹកប្រាក់មិនអាចលើសពី ៥ លានដុល្លារសហរដ្ឋអាមេរិកឡើយ។
សម្តេច ក្រឡាហោម បានបន្តថា ដោយសារខេត្តបាត់ដំបង ជាខេត្តដ៏មានសក្ដានុពល លើការអភិវឌ្ឍន៍វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដួចនេះ រដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ។ រដ្ឋបាលខេត្ត ក៏ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍន៍ទៅលើវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតឱកាសការងារ ប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាកន្លងមក បានធ្វើឱ្យខេត្តបាត់ដំបង អាចបោះជំហានលើដំណើរការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានរួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ