ព័ត៌មានជាតិ
បុរសរងគ្រោះព្រោះគ្រាប់មីនម្នាក់ តស៊ូរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយចង់បន្តថ្នាក់បណ្ឌិត
លោក មិះ ចាន់ណេង កើតនៅក្នុងឆ្នាំ ១៩៨៨ ជាបុរសម្នាក់ដែលរងគ្រោះដោយសារគ្រាប់មីនសល់ពីសង្រ្គាម ធ្វើឱ្យលោកត្រូវមានពិការភាពជើងទាំងសងខាង និងដៃម្ខាង ក្នុងឆ្នាំ២០០៤។ លោកបានខិតខំសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រួចក៏មានក្តីសុបិន្តចង់បញ្ចប់ការសិក្សារបស់ខ្លួននៅថ្នាក់បណ្ឌិតថែមទៀត។ ប៉ុន្តែ ដោយសារកត្តាមួយចំនួន ធ្វើឱ្យក្តីសុបិន្តរបស់លោកមិនទាន់រលូនតាមការរំពឹងទុកឡើយនៅពេលនេះ។

លោក មិះ ចាន់ណេង មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម កើតនៅក្នុងគ្រួសារកសិករ ជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុស ៤នាក់។ លោករងរបួសដោយគ្រាប់មីននៅខេត្តឧត្តរមានជ័យ ឆ្នាំ២០០៤។ នៅឆ្នាំ២០០៥ រូបលោកបានចូលរៀនថ្នាក់បឋមសិក្សានៅខេត្តបាត់ដំបងដែលមានការទំនុកបម្រុងពីមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេ ហើយបានបញ្ចប់បាក់ឌុបនៅឆ្នាំ ២០១៥។

បន្ទាប់ពីបញ្ចប់ថ្នាក់បាក់ឌុបនៅខេត្តបាត់ដំបង លោក មិះ ចាន់ណេង បានបន្តការសិក្សាកម្រិកឧត្តមសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យធនធានមនុស្ស នៅឆ្នាំ២០១៥។ កំឡុងពេលសិក្សានៅភ្នំពេញថ្នាក់បរិញ្ញាបត្រនេះ រូបលោកត្រូវបានក្រុមគ្រួសារមួយ មានក្តីអាណិតអាសូរ បានផ្តល់ជាកន្លែងស្នាក់នៅសម្រាប់សិក្សានៅភ្នំពេញ ហើយខាងមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេ នៅតែបន្តការជួយទំនុកបម្រុងដល់រូបលោកដដែល។

លុះនៅឆ្នាំ ២០១៨ បុរសកំសត់រូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួន ហើយបានបន្តសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងធុរកិច្ចនៅ សាកលវិទ្យាល័យធនធានមនុស្ស រយៈពេល២ឆ្នាំ គឺឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ បញ្ចប់ការសិក្សាមិនទាន់បានប៉ុន្មាន រូបលោក ក៏បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយសាកលវិទ្យាល័យធនធានមនុស្ស។

ក្រោយទទួលបានសញ្ញាប័ត្របញ្ញាបត្រជាន់ខ្ពស់ភ្លាម លោក មិះ ចាន់ណេង បានបង្ហើបពីក្តីស្រមៃចង់បន្តការសិក្សានៅថ្នាក់បណ្ឌិតបន្តទៀត ប៉ុន្តែ ដោយសារតែកត្តាពេលវេលា និងបញ្ហាមួយចំនួនទៀតមិនអំណោយផលតាមអ្វីដែលលោកគ្រោងទុក បានធ្វើឱ្យក្តីសុបិន្តបន្តការសិក្សាថ្នាក់បណ្ឌិតរបស់លោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង