Connect with us

ព័ត៌មានជាតិ

ច្រាំងស្ទឹងសង្កែ ត្រូវបានជួសជុល និងកែប្រែថ្មីដើម្បីសោភ័ណភាពទីក្រុងស្អាត

បានផុស

នៅ

មួយរយ:នៃការបញ្ជាអោយទឹកស្ទឹងសង្កែស្រកដល់បាតទៅតាមផែនការរបស់លោកអភិបាលខេត្ត គឺក្នុងន័យជួសជុល និងរៀបចំច្រាំងស្ទឹងអោយមានសោភ័ណភាព និងបរិស្ថានល្អ ដើម្បីលើកមុខមាត់សម្រស់ទីក្រុងដែលទទួលបានជ័យលាភីផ្ការំដួល៣ទងនាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានខែចុងក្រោយនេះ ឯកឧត្តមអភិបាលខេត្ត សុខ លូ បានចាត់អោយមន្ទីរជំនាញបិទទ្វារទឹកនៅទំនប់កង្ហត និងបើកទ្វារទឹកនៅទំនប់សាលាតាអន ដើម្បីធ្វើយ៉ាងណាអោយទឹកស្រកដល់បាតស្ទឹង ងាយស្រួលដល់កម្លាំងធ្វើការជួសជុលតាមចំណុចច្រាំងស្ទឹងដែលបាក់ស្រុត និងងាយស្រួលដល់ការកែលំអរច្រាំងស្ទឹង នៅកណ្តាលក្រុងបាត់ដំបង អោយមានសម្រស់ស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរគ្រប់ស្រទាប់អោយចាប់អារម្មណ៍លើខេត្តបាត់ដំបង។

នៅក្នុងដំណាក់កាលនៃការបញ្ជាអោយទឹកស្រកនេះដែរ គេសង្គេតឃើញថា ការបាក់ស្រុតច្រាំង នៅតាមបណ្តោយដងស្ទឹងសង្កែ គឺមានច្រើនកន្លែងគួរអោយកត់សម្គាល់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏រដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់គ្រឿងចក្រចុះគ្រប់គោលដៅ ដើម្បីធ្វើការសម្រុកជួសជុលអោយទាន់ក្នុងរដូវប្រាំងនេះ ដោយ​ឡែកក្រុមកែលំអរច្រាំងក៏ធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីសម្រេចតាមទិសដៅរបស់គណអភិបាលខេត្តបាត់ដំបង។

ប្រជាពលរដ្ឋជាច្រើន បានកោតសរសើរដល់ស្នាដៃរបស់ឯកឧត្តម សុខ លូ ដែលបានផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបង ជាច្រើនកន្លែង ចាប់តាំងពីលោកមកកាន់តំណែងលើទឹកដីដ៏អស្ចារ្យនេះ ។ ស្របពេលនេះដែរ ពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាត្រូវលុបបំបាត់អោយអស់ នូវបែរចិញ្ចឹមត្រីក្នុងទឹកស្ទឹង ដើម្បីទទួលបាននូវបរិស្ថានល្អ និងធ្វើអោយទឹកស្ទឹងមានអនាម័យល្អផងដែរ ដល់ការប្រើប្រាស់ និងសម្រាប់មនុស្សគ្រប់រូបបរិភោគ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ថាមពលខ្យល់
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជប៉ុន​គ្រោងវិនិយោគ ២០ ប៊ីលាន​ដុល្លារ លើវិស័យថាមពលស្អាតវៀតណាម

ព័ត៌មានជាតិ៨ នាទីutes មុន

ភ្នំវល្លិ៍ ជាតំបន់បង្ហូរឈាមសម័យសង្គ្រាម កំពុងក្លាយជាទីឋានកសិ-ទេសចរណ៍ ដ៏ស្រស់ស្អាត នាសម័យសន្តិភាព

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាល្បីៗ និងមហាជន គាំទ្រនូវការណែនាំរបស់សម្តេចធិបតី ដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី”

សេដ្ឋកិច្ច១៦ នាទីutes មុន

តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម