ព័ត៌មានជាតិ
នៅស្រុកខ្មែរយើងនេះ! ចង់សម្លាប់កូនតាំងពីក្នុងផ្ទៃ អាយុ ១ ខួប បង្រៀនកូនស្រីឲ្យផឹកស្រា ញៀនអត់មិនបាន
កើតក្នុងផ្ទៃម្តាយដែលមានគំនុំ មិនចង់ឲ្យកូនរស់ កើតភ្លាមទុកកូនចោល ឲ្យស្រមោចរោមស្ទើរស្លាប់ តែងនាងនៅតែបន្តរស់។ អាយុជិត១ ឆ្នាំ បង្រៀនឲ្យកូនញៀនស្រា រហូតដល់ញៀនអត់មិនបាន។ នេះជាសាររបស់អ្នកស្រីម៉ម សុម៉ាលី។

ស្ថាបនិកអង្គការ អាហ្វេស៉ីប បានឲ្យដឹងថា វាពិតជារឿងដ៏គួរឲ្យអាសូរទៅក្មេងស្រីម្នាក់ ដែលបានកើតទៅជាក្មេងញៀនស្រាតាំងពីក្មេង។ លោកស្រី សូម៉ាលី លើកឡើងថា ក្មេងស្រីដែលកើតក្នុងគ្រួសារដែលម្តាយមានគំនុំបានបង្កើតរូបភាពដ៏ឈឺចាប់ សម្រាប់ក្មេងស្រីដ៏កម្សត់ រហូតក្លាយជាមនុស្សញៀនស្រាអត់មិនបានដល់សព្វថ្ងៃ។
អ្នកស្រីរៀបរាប់បន្តថា រៀងរាល់ព្រឹកម៉ោង៤ទៀបភ្លឺម្តាយ និង កូនតែងតែងើបដឹកដៃគ្នាទៅផឹកស្រា នាងតូចស្រវឹងស្រារៀងរាល់ថ្ងៃ ពេលខ្លះផឹករហូតសន្លប់ ត្រូវអ្នកជិតខាងយកទៅពេទ្យសង្គ្រោះបន្ទាន់ ពេលនេះនាងញៀនស្រាអត់ស្រាមិនបាន។ នាងប្រាប់ថា អត់បាយបានតែ មិនអាចអត់ស្រាទេ ពិតជាសង្វេគពេកហើយ។
ថ្លែងដោយសង្វេគ “តើមានម៉ែពុក ប៉ុន្មាននាក់ទៀតដូចពួកគាត់? កូនៗគ្មានភាពកក់ក្តៅ កូនបងបន្ទាប់អាយុ១៣ឆ្នាំដោយសារការផឹកស៊ីរបស់គាត់ ធ្វើឲ្យកូនស្រីគាត់ត្រូវមិត្តគាត់រំលោភខូចអនាគត ខ្ញុំនឹងផុសវីដេអូបន្ត ព្រោះថារឿងនេះ ពិតជាសង្វេគសម្រាប់កូនៗ ដែលមានម៉ែ ពុក មិនចេះស្រលាញ់”។
តាមរយៈសារអមជាមួយរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានក្ដីអាណិតអាសូរដល់ក្មេងស្រីរងគ្រោះ ដែលត្រូវម្ដាយចិត្តអប្រិយធ្វើបាបតាំងពីអាយុ១ខួប និងក្លាយជាមនុស្សញៀនស្រា។ សូមរលឹកថា អ្នកស្រីសុម៉ាលី តែងតែជួយកុមាររងគ្រោះដែលត្រូវបានគេចាប់រំលោភ និងកុមាររងការបៀតបៀននិងរំលោភសិទ្ធិ ដែលលោកស្រីបានផ្ដល់ជម្រក ការហូបចុក និងផ្ដល់ការសិក្សាឲ្យកុមាររងគ្រោះទាំងអស់នោះ៕

អត្ថបទ៖ ជលសាល
សូមចុចអាន៖ ថ្វីត្បិតសំរាមវាមានក្លិនស្អុយ ក៏ពិតមែន តែវាជាជីវិតរបស់ពួកខ្ញុំ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង