Connect with us

ព័ត៌មានជាតិ

ឆ្នាំ​ ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅអាមេរិក​មាន​តម្លៃ​ទឹក​ប្រាក់ជាង ៨ ពាន់​លាន​ដុល្លារ

បានផុស

នៅ

កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​អាមេរិក​មានទំហំទឹកប្រាក់​ជាង ៨ ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ ២០២២។

លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា កម្ពុជាបានទទួលអត្ថប្រយោជន៍ជា​ច្រើនការនាំ​ចេញក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ២០២២ កម្ពុជាបាន​នាំ​ចេញ​​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាមេរិក។ ដោយ​ឡែក​​ទីផ្សារសហភាពអឺរ៉ុបមានប្រមាណ ៤.០៤៥លានដុល្លារអាមេរិក និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ ដុល្លារ​អាមេរិក។

លោក​អះអាង​ថា កម្ពុជា​បាន​អនុវត្ត​ស្តង់ដា​លក្ខខណ្ឌការងារ​​ ដោយ​គោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អង្គការអន្តរជាតិខាងការងារ (ILO) និងច្បាប់ការងាររបស់កម្ពុជា។ អន្តរជាតិទទួលស្គាល់ថា ផលិតផល​នាំចេញពីកម្ពុជាបានផ្សារភ្ជាប់ជាមួយស្តង់ដារការងារល្អប្រសើរ។

លោក​សុខ សុខ សុភ័ក្ត្រ បាន​បញ្ជាក់ថា ការហាមឃាត់ការប្រើប្រាស់ពលកម្មដោយបង្ខំ ដើម្បី​​ជៀសវាង​ការអនុវត្តខុសនាំឱ្យមានការផាកពិន័យ ជាប់ទោសទណ្ឌ និងបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មាន​​រៀបចំ​សិក្ខាសាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។ ក្នុងសិក្ខាសាលាមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ រួមទាំងរោងចក្រ-សហគ្រាស ដែលជាសមាជិកនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា សរុបចំនួន ៨០នាក់។

ក្នុង​សិក្ខា​សាលា​មានការ​បង្ហាញ​ពី​ទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិដូចជា៖

១-អនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច របស់អង្គការអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៦៩ រួចហើយ
២-កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធគយ ឆ្នាំ១៩៩៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ២០០៤
៣-ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៧
៤-ប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម