Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញព្រមាន៖ ភេសជ្ជៈប៉ូវកម្លាំង​ផ្អែម​ប៉ះពាល់សុខភាពបេះដូង បង្កជំងឺទឹកនោមផ្អែម

បានផុស

នៅ

មន្ត្រីជំនាញក្រសួងសុខាភិបាលបានអះអាងថា ការផឹកភេសជ្ជៈប៉ូវកម្លាំងផ្អែមច្រើនហួសប្រមាណ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង មានការដួលសន្លប់ និងបង្កទៅជាជំងឺទឹកនោមផ្អែមទៀតផង។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ មីនានេះថា ការផឹកភេសជ្ជៈប៉ូវកម្លាំងផ្អែមៗមិនសូវផ្តល់ផលប្រយោជន៍ល្អដល់សុខភាពប៉ុន្មានទេ។ ដូចនេះមិនគួរផឹកច្រើនទេបើមិនចាំបាច់ ពិសេសសិស្សសាលានិងកុមារតូចៗក្នុងវ័យសិក្សាមិនគួរផឹកទេ។ ប៉ុន្តែករណីដាក់ក្នុងនាមជាក្លិនឱ្យផ្អែមតិចតួច ឡមៗឆ្ងាញ់លាយជាមួយទឹកអ្វីផ្សេងៗគឺបានតិចតួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកអ្នកបើកឡាននិងអ្នកលេងកីឡាក៏មានការផឹកច្រើនដែរ។ ដូចនេះមិនគួរផឹកច្រើនទេគួរផឹកក្នុងកម្រិតមួយដែលសមរម្ យហើយខិតខំលេងកីឡាឱ្យបែកញើសវិញដើម្បីឱ្យជាតិស្ករតាមញើសកុំទុកក្នុងខ្លួន។

លោកវេជ្ជបណ្ឌិតបានណែនាំថា ជាធម្មតាភេសជ្ជៈប៉ូវកម្លាំងតែងតែមានដាក់ជាតិស្ករ និងពួកកាហ្វេអ៊ីននៅពេលផឹកច្រើនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងបាន ដូចជាធ្វើឱ្យបេះដូងដើរខុសចង្វាក់ឬដើរញាប់បណ្តាលឱ្យហត់អស់កម្លាំង គេងមិនលក់ និងជូនកាលមានដង្ហើមថប់ៗ និងអាចទៅជាមានជំងឺសសៃប្រសាទកន្ត្រាក់ឬក្តាប់ដៃប្រកាច់ និងឈានដល់ការដួលសន្លប់បានហើយអាចបង្កទៅជាជំងឺទឹកនោមផ្អែមផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីសិស្សដួលសន្លប់នៅតាមសាលាមួយចំនួនកន្លងមក ក៏ដោយសារការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនដែរ ហើយពេលសិស្សផ្សេងៗទៀតឃើញក៏ទាញឱ្យដួលសន្លប់តៗតាមគ្នាទៅ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅតាមសាលារៀននានាមិនគួរមានការដាក់តាំងលក់ភេសជ្ជៈប៉ូវកម្លាំងនេះទេ គួរតែលក់នៅឱ្យឆ្ងាយពីសាលាដើម្បីកុំឱ្យលើកទឹកចិត្តសិស្សសាលាទៅទិញផឹក ព្រោះវាមិនបានជួយអ្វីបានទេអ្នកខ្លះគិតថាពេល​ផឹកទៅជួយឱ្យបំបាត់ការស្រេកទឹក ប៉ុន្តែធាតុពិតពេលផឹកច្រើនធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួនទៅវិញទេធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ក្រសួងអប់រំយុវជននិងកីឡា បានហាមមិនឲ្យលក់ចំណីអាហារចំនួន ៦ ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សាដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់សិស្សានុសិស្ស។ ចំណីអាហារទាំង ៦ ប្រភេទដែលក្រសួងអប់រំហាមឃាត់នោះរួមមាន៖

១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
២- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥- ស្ករសូកូឡាស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ
៦- ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម