Connect with us

ព័ត៌មានជាតិ

សមាគមរំពឹងតម្លៃស្វាយចន្ទីកើនឡើង ក្រោយរដ្ឋាភិបាលលើកទឹកចិត្តសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី

បានផុស

នៅ

សមាគមស្វាយចន្ទីរកម្ពុជាអះអាងថា ប្រសិនបើកម្ពុជាមានលទ្ធភាព កែច្នៃគ្រាប់ស្វាយដោយខ្លួនឯង នោះនឹងផ្ដល់តម្លៃបន្ថែមសម្រាប់កសិករ ព្រមទាំងផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគម​ន៍ក្នុងការកាត់បន្ថយពលករ​ចំណាកស្រុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជាលើកឡើងថា បច្ចុប្បន្នសង្វាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក មានតិចតួចនៅឡើយ ខណៈរដ្ឋាភិបាលកំពុងសិក្សាខ្សែច្រវ៉ាក់ស្វាយចន្ទីរ និងលទ្ធភាពផ្ដល់កម្ចីឥណទានការប្រាក់ទាប ដល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបន្តទិញស្ដុក និងផលិតក្នុងការនាំចេញទៅលក់នៅបរទេស។

លោក អួន ស៊ីឡុត អះអាងថា គ្រាប់ស្វាយចន្ទីរ នឹងមានការកែច្នៃច្រើន ប្រសិនបើរដ្ឋាភិបាលពន្លឿនការអនុវត្ត “គោល​យោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២​-២០២៧”។

សេចក្តី​ព្រាង “គោល​យោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២​-២០២៧” ដើម្បី​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ធានា​នូវ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច កាលខែមករា កន្លងទៅ។ ​

គោលនយោបាយ​ស្វាយចន្ទី​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ជំរុញ​ទីផ្សារ និង​ជួយ​កសិករ ផលិតកម្ម​កសិកម្ម ជាពិសេស ជួយ​ពង្រីក​ការ​កែច្នៃ​ស្វាយចន្ទី​ឱ្យ​មាន​លទ្ធភាព​នាំ​ចេញ​បាន​កាន់តែ​ច្រើន​ថែម​មួយ​កម្រិត​ទៀត និង​បង្កើន​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​ជាតិ ជាពិសេស​គឺ​ជួយ​បង្កើត​កម្លាំង​ពលកម្ម​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

ទោះយ៉ាងណាប្រធានសមាគមស្វាយចន្ទីរកម្ពុជាអះអាងថា តម្លៃស្វាយចន្ទីរនៅឆ្នាំ ២០២៣ មានស្ថិរភាពល្អ ចន្លោះពី ៥ ៤០០ រៀលទៅ ៥ ៦០០ រៀល ក្នុង១គីឡូក្រាម។ កម្ពុជាទទួលបានទិន្នផល ៦៩ ម៉ឺនតោន ក្នុងឆ្នាំ ២០២២ ក្នុងនោះនាំចេញទៅក្រៅប្រទេសបាន ៦៧ ម៉ឺនតោន ធ្លាក់ចុះជិតពាក់កណ្ដាលបើប្រៀបធៀបឆ្នាំ ២០២១ ដែលមាន ១, ១ ០០០ ០០០ តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម